ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ចុម ! វិបត្តិអ៊ុយក្រែន ដល់ណាហើយ?

95

ភ្នំពេញ ៖ តាមមើលលោក Biden ប្រធានាធិបតីអាមេរិទំនងជាមិនសូវហ៊ាន ជាមួយលោកប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀរ ពូទីនឡើយព្រោះរឿង
ជាច្រើនរបស់លោកបាយដិនសុទ្ធតែត្រូវរុស្ស៊ីដឹងមុន ។
លោកពូទីនបើមើលពីប្រវត្តិរបស់គាត់នោះ គឺគាត់មានជំនាញស៊ើបការណ៍យ៉ាងពូកែ ព្រោះនរណាក៏ដឹងដែរថាលោកពូទីន ធ្លាប់ធ្វើការនៅក្នុងស្ថាប័នស៊ើបការណ៍ពិសេស របស់អតីតសហភាពសូវៀតដែលគេហៅថា”K G B “ នោះ ។អ្វីដែលលោកបាយដិនគិតលោកពូទីនដឹង
មុនថាតើអាមេរិកចង់លេងស្នៀតអ្វីបាត់ទៅហើយ ។អញ្ចឹងហើយទើបលោកបាយដិន តែងតែនិយាយប្រាប់សម្ព័ន្ធមិត្តណាតូរបស់គាត់ថារុស្ស៊ី នឹងវ៉ៃអ៊ុយក្រែន ។
ថ្ងៃមុនរុស្សីប្រកាសថាការធ្វើសមយុទ្ធ បានចប់ផ្នែកខ្លះៗហើយៗខ្លួនក៏បានដកកងទ័ពចេញ ពីព្រំដែនអ៊ុយក្រែនវិលត្រទ្បប់ទៅមូលដ្ឋានវិញដែរ។

សម្រាប់អាមេរិកនិងសម្ព័ន្ធមិត្តរបស់គេមិនជឿឡើយ ព្រោះថាមិនអាចពិនិត្យបញ្ជាក់បានច្បាស់។មិនតែប៉ុណ្ណោះអាមេរិក និង សម្ព័ន្ធមិត្តចោទរុស្សីថាបង្កើនទ័ពប្រមាណ៧.០០០នាក់ថែមទៀត។
នៅក្រុមប្រឹក្សាសន្តិសុខថ្ងៃនេះលោកBlinkenរដ្ឋមន្ត្រីការបរទេសអាមេរិក ចោទរុស្សីថាប្រើល្បិចផ្សេងៗ ដូចជាប្រើដ្រូនឬអាវុធគីមី វាយប្រហារកងទ័ពរុស្សីខ្លួនឯង ហើយចោទប្រកាន់ថា អ៊ុយក្រែនរកឃើញរណ្តៅសព រួមរបស់ពួកផ្តាច់ខ្លួនដែលនិយាយភាសារុស្សី ហើយទំលាក់កំហុសលើអ៊ុយក្រែន ដើម្បីជាលេសឈ្លានពាន។

យើងសង្កេតឃើញថាទាំងលោក Blinken រដ្ឋមន្ត្រីការបរទេស លោកLloy Austin រដ្ឋមន្ត្រីការពារជាតិ លោក Biden ប្រធានាធិបតីអាមេរិក លោក Stoltenberg អគ្គលេខាធិ ការសហគមន៍អឺរ៉ុប លោក Johnson នាយករដ្ឋមន្ត្រីអង់គ្លេសប្រើភាសាតែមួយថារុស្សីលេងស្នៀតបន្លំ ដើម្បីធ្វើជាលេសវាយលុកចូលអ៊ុយក្រែន។
លោកប្រធានាធិបតីបាយដិននៅតែនិយាយដដែលៗថា: រាល់សញ្ញាទាំងអស់នៅតែបង្ហាញថា រុស្សីនឹងវាយចូលអ៊ុយក្រែនក្នុងរវាងប៉ុន្មានថ្ងៃ ខាងមុខនេះ។

លោករដ្ឋមន្ត្រីការបរទេសអាមេរិក Blinken ថាលោកនិងចរចារជាមួយ សមភាគីរុស្សីរបស់លោក Lavrov នៅសប្តាហ៍ក្រោយបើសិនជារុស្សី មិនវាយលុកអ៊ុយក្រែនទេនោះ។
ហេស ! ហេស !យើងរង់ចាំមើលបន្តទៀតទៅមើល ល្ខោនរឿងអ៊ុយក្រែននឹងលេង ឈុតអ្វីទៀតតែទោះជាយ៉ាងណា ក៏រុស្ស៊ីមិនឲ្យ អ៊ុយក្រែនក្លាយជាសមាជិករបស់ណាតូដែរ ព្រោះអ៊ុយក្រែនជាតំបន់ទ្រនាប់ សម្រាប់ការពាររុស្ស៊ីជាមួយ សម្ព័ន្ធមិត្តណាតូយល់ឬអត់ ៕

អត្ថបទដែលជាប់ទាក់ទង