ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អ្នកចេះអង់គ្លេសស្ទើរៗ សូមប្រុងប្រយ័ត្ន

75

ភ្នំពេញ ៖ នេះវាគ្រាន់តែជាការលើកឡើង របស់មនុស្សឡឺកឺប៉ុណ្ណោះ តែនៅក្នុងសង្គមមនុស្សទូទៅ ករណីបែបនេះងាយ នឹងកើតមានណាស់
ហេតុនេះអ្នកដែលមិនប្រសប់ ក្នុងការប្រើប្រាស់ភាសាអង់គ្លេស សូមប្រយ័ត្នផង ។
និយាយពីក្រុមបាល់ទាត់ដ៏ល្បីមួយក្រុម ដែលលេងកម្រនឹងចាញ់ ក្រុមណាណាស់ហើយនាយចក់ គឺជាប្រធានក្រុមនៃក្រុមបាល់ទាត់នោះ។ក្រោយពេលប្រកួតចប់នាយចក់ តែងតែអង្គុយធ្វើសន្និសីទកាសែត បើមិនធ្វើទេក៏អ្នកកាសែត តាមសួរដែរតែនាយចក់នេះ គាត់ចេះអង់គ្លេសស្ទើរៗទេ ។

ថ្ងៃនេះក្រុមនាយចក់ប្រកួតបានជ័យជំនះ លើក្រុមរបស់បរទេសមួយនាយចក់ បារម្ភណាស់ពីរឿងឆ្លើយជា ភាសាអង់គ្លេសចំពោះអ្នកកាសែតបរទេស។កីទ្បាកររួមក្រុមបានលើកទឹកចិត្ត ចំពោះលោកចក់វាបានអោយយោបល់ថា ត្រូវត្រៀមចម្លើយសម្រាប់បទសម្ភាសន៍ នៃការប្រកួតដោយសារតែភាសាអង់គ្លេស វាមិនសូវល្អនាយចក់បុពោះណាស់។
មិត្តរួមក្រុមក៏ប្រាប់វាអោយលោកចក់ ទន្ទេញនូវចម្លើយព្រោះ អីសំនួរមុខជាដដែលៗនឹង។ ប៉ុន្តែចំណេះវាពិតជាជិះកឯងមែន។
អ្នកសារពត៌មាន៖ លោកចក់ ជាដំបូងខ្ញុំបានឮថាប្រពន្ធ លោកមានទម្ងន់ នេះជាដំណឹងអស្ចារ្យមួយ ខ្ញុំសូមចូលរួមអបអរផង!
លោកចក់៖ បាទអរគុណ។ តែត្រូវអរគុណមិត្តរួមក្រុមខ្ញុំដែរ ព្រោះម្នាក់ៗខំប្រឹងជួយខ្លាំងណាស់ ពិសេសគឺអាក្លូ ពេលវាចូលមកភ្លាមស្ថានភាពតានតឹងខ្លាំង តែវាធ្វើបានល្អដោយមានជំនួយ ពីអាក្លឹងដែលហាក់ដូចជា សប្បាយចិត្តណាស់។

ត្រូវអរគុណជាពិសេស ដល់អាខ្វាមដែលចេះវែករកចន្លោះពីមុម ដែលពិបាកចូលបាន។ហើយក៏មិនត្រូវភ្លេចអាជក់ផងដែរ ដែលខំបញ្ចេញអស់កម្លាំងកាយ ពេលទាំងអស់គ្នា ហត់នឿយហើយនោះ។
អ្នកសារពត៌មានក៏ដួលសន្លប់ទៅ បន្ទាប់ពីលោកចក់ឆ្លើយចាកប្រធាន ចង់ចូលទៅអារឿងលើគ្រែវិញនោះ ។បើនៅស្ទើរទេគួរតែរកអ្នកជួយបកប្រែ ទៅលោកចក់អ៊ើយ ៕

អត្ថបទដែលជាប់ទាក់ទង