ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មួយកំភ្លៀងព្រោះ ស្មានតែព្រះប្រទាន ?

252

ភ្នំពេញ ៖ នេះជារឿងនៅក្នុងគ្រួសារមួយ ដែលអាចថាពិតក៏បានថាមិនពិតក៏បាន តែវាហាក់ដូចជាជួនគ្នាជាមួយ នឹងស្ថានភាពសង្គមទូទៅជា
ពិសេសក្នុងយុគសម័យអូមីក្រុង ដែលកំពុងតឬរាតត្បាតពិភពលោកនោះ ។
ថ្ងៃមួយប្តីចេញពីធ្វើការ ទំនងដូជាអស់កម្លាំងបន្ដិចដែរ។ លុះមកដល់ផ្ទះ ឃើញទឹកមុខប្រពន្ធ ហាក់ស្រពោន ប្តីពុំហ៊ាននិយាយអ្វីឡើយគាត់ក៏ឡើងចូលដល់ក្នុងបន្ទប់គេង ក៏ស្រាប់តែប្រទះភ្នែកឃើញ សម្ភារៈតេស្តដែលប្រពន្ធទុកឱ្យមើលនៅលើតុ។

កំពុងតែអស់កម្លាំងស្រាប់ តែបុរសរូបនោះស្រែកខ្លាំងៗថា «ជយោ! ជយោ! » ដោយក្ដីសប្បាយត្រេកអរ បន្ទាប់ពីមើលឧបករណ៍តេស្ត មានសញ្ញាពីរកាំលេចឡើងយ៉ាងច្បាស់ៗនៅលើតុ ។
រំភើបពេកប្តីរត់ចុះមកលើក ប្រពន្ធបីផងថើបផង «បងរង់ចាំដំណឹងនេះច្រើនឆ្នាំមកហើយ….ថ្ងៃនេះយើងទទួលពរ ពីព្រះជាម្ចាស់ដូចបំណង ..អរគុណអូន ខ្លាំងណាស់ អូនសម្លាញ់»
ប្រពន្ធខិតខំរើបម្រះ ពីរង្វង់ដៃប្ដី រួចទះមួយកំផ្លៀង លាន់ ផាំង! «បងសប្បាយស្អី? ម៉េចមិនដឹងខ្លួនថា ជិតងាប់ទេឬអី ?»
ប្ដី៖ ជិតងាប់អី ក្រែងអូនមានពីរកាំហើយមែនទេ ?
ប្រពន្ធ៖ បងថាពីរកាំអី ?
ប្ដី ៖ យើងមានកូន?
ប្រពន្ធ ៖ មិនមែនពីរកាមានកូនទេ តែក្រោយពី ពិនិត្យទឹកនោមទេ គឺពិនិត្យកូវីត អូនវិជ្ជមានកូវីតអូមីក្រុងហើយ
ប្ដី ៖ អឺ!..មី.រំបល់កាច់ …ងាប់បាត់ហើយចឹងនោះ! ៕

អត្ថបទដែលជាប់ទាក់ទង