ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ផ្សែងចាប់ផ្តើមហុយហើយ

59

ភ្នំពេញ ៖ តាមពិតទៅខ្ញុំមិនចង់ដឹងរឿងអ៊ុយក្រែន និង រុស្ស៊ីស្អីទេតែម្ង៉ៃៗឭសូរតែសម្ព័ន្ធភាពរបស់ណាតូថ្កោលទោសរុស្ស៊ីពីរឿងតំបន់មួយចំ
នួនជាពិសេសតំបន់Donbass ប៉ែកខាងកើតអ៊ុយក្រែនជាប់និងរុស្សី បានប្រកាសឯករាជ្យហើយដោយមានការទទួលស្គាល់ពីរុស្សីមុនគេ។

ប្រធានាធិបតីរុស្សីលោកវ្ល៉ាំឌីមៀរពូទីនចាប់ផ្តើមនិតិវិធីទទួលស្គាល់ឯករាជ្យតំបន់ Donbass (មានសាធារណរដ្ឋ DonetskនិងLugansk) ព្រមទាំងបានបញ្ជូនទ័ពទៅកាន់តំបន់នោះទៀតផង។
ប្រជាជនដែលរស់នៅក្នុងតំបន់នេះ បាននាំគ្នាអុចកាំជ្រួច និងលើកទង់ជាតិរុស្សីអបអរចំពោះឯករាជ្យ ដែលទើបទទួលបាន។រីឯ
អាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើ រដ្ឋផ្តាច់ខ្លួនទាំងពីរនេះ។អារឿងអាមេរិកដាក់ទណ្ឌកម្មលើប្រទេរសនានាវាមិនមានអ្វីចម្លែកទេព្រោះវាជាវប្បធម៌របស់អាមេរិកទៅហើយ ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានធ្វើការប្រជុំ តាមសំណើសុំរបស់អ៊ុយក្រែន ទាក់ទងនិងការបំបែកខ្លួនរបស់តំបន់ Donbass។តំណាងអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិបាននិយាយថារាល់សមាជិករបស់អង្គការសហប្រជាជាតិស្ថិតនៅក្រោមការវាយប្រហារពីសំណាក់ប្រទេសរុស្សី។

ព្រំដែនប្រទេសអ៊ុយក្រែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិហើយនោះមិនអាចប្រែប្រួលបានទ្បើយ។ពេលនេះបណ្ដាសមាជិករបស់ណាតូកំពុងតែលេងសំដីថ្លោសៗស្រោចមកលើប្រទេសរុស្ស៊ី ។ចំពោះរុស្ស៊ីក៏បានបញ្ចេញចង្កូមរួមជាមួយសំដីកាចៗតបទៅវិញដោយ
គ្មានញញើតដែរ ។

នៅសន្និសីទអន្តរជាតិស្តីពីសន្តិសុខនៅក្រុងមុយនិចប្រទេសអាល្លឺម៉ង់ត៍ថ្មីៗនេះលោកស្រីHarrisអនុប្រធានាធិបតីអាមេរិកបានថ្លែងថាព្រំដែនប្រទេសមួយមិនអាចផ្លាស់ប្តូរដោយកម្លាំងបានទ្បើយ។ចំពោះរុស្ស៊ីវិញក៏បានរុស្សីចោទអាមេរិកថាមានគោលបំណងរុញណាតូទៅដល់ព្រំដែនប្រទេសរបស់ខ្លួន។អង់គ្លេសក៏នៅមិនស្ងៀមដែរគឺបានចោទរុស្សីថារំលោភច្បាប់អន្តរជាតិដោយទទួលស្គាល់តំបន់ផ្តាច់ខ្លួន Donbass និងជាន់ឈ្លីកិច្ចព្រមព្រៀងក្រុង Minsk។ហេស ! ហេ !តួយក្សចាប់ផ្ដើមចេញមកបណ្ដើៗនៅក្នុងល្ខោនរឿងរុស្ស៊ី និង អ៊ុយក្រែននេះ ៕

អត្ថបទដែលជាប់ទាក់ទង