ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ វិភាគលេងរឿងរុស្ស៊ី និង អ៊ុយក្រែន

74

ខ្ជិលវិភាគពីរឿងអ្នកនយោបាយស្រុកខ្មែរព្រោះពួក ដែលរត់គេចទៅបរទេសនោះគឺគ្រាន់តែ ស្ពាយពាក្យប្រជាធិបតេយ្យទៅបោកខ្មែរ ជាថ្នូរយកស្រោមសំបុត្រមកវិញ តែប៉ុណ្ណោះវាពិតជាគ្មានតម្លៃ ព្រោះវាជារឿងដដែលៗ ។
ឥឡូវមកវិភាគរឿងសង្គ្រាមនៅអ៊ុយក្រែន សាកមើលតើវាជារឿងសង្គ្រាម រវាងរុស្ស៊ីនិងអ៊ុយក្រែនឬទេ?​សម្រាប់ការគិតរបស់នាយខ្ញុំ
ដូចជាមិនមែនទេតែគឺជាសង្ក្រាមរុស្សី និងលោកខាងលិចដែលមានសហរដ្ឋអាមេរិក និងណាតូអ៊ុយក្រែនគ្រាន់​ តែជាឧបករណ៍គេប៉ុណ្ណោះ។

បើរុស្សីយកអ៊ុយក្រែនបានហើយនោះ បណ្តារដ្ឋក្នុងប្លុកសូវៀតពីមុនដូចជាប៉ូទ្បូញ រូម៉ានី ហុងគ្រី អេស្តូនី ឡាត់វី លីទុយអានី។ល។ និង ។ល។ត្រៀមខ្លួនអោយហើយទៅ។
វាមិនសាមញ្ញពេកទេនៅពេលដែលបុរសខ្លាំង ពូទីនចាប់ដៃគ្នាជាមួយបុរសខ្លាំងស៊ីជីនពីង ហើយយើងក្រទ្បេកមើលមេដឹកនាំ លោកខាងលិចវិញតើខ្លាំងឬខ្សោយ។

សម្រាប់សហរដ្ឋអាមេរិវិញអ្ហេះលោកបាយដិន សុខភាពគាត់មិនសូវរឹងមាំប៉ុន្មានទ្បើយ រីឯបក្សសាធារណរដ្ឋក៏មិនសូវជាមានចិត្ត
ដាច់ខាតក្នុងការធ្វើសង្គ្រាមដែរ។ អាល្លឺម៉ង់ដែលជាបងធំនៅអឺរ៉ុបនោះ លោក Olaf Schulz ទើបនិងទ្បើងកាន់អំណាចក្រោយលោកស្រី Merkel មិនទាន់មានបទពិសោធន៍ ជាមួយការងារបរទេសធ្ងន់ធ្ងរ បែបនេះទ្បើយ។មុនដំបូងអាល្លឺម៉ង់ហាក់ដូចជាឈរខាងរុស្សីផង ដោយហាមឃាត់មិនអោយណាតូ ដឹកអាវុធឆ្លងកាត់ទឹកដីខ្លួន (អាល្លឺម៉ង់) ទៅជួយអ៊ុយក្រែនទ្បើយ។

ទាល់តែគេជេរច្រើនគ្នាទៅ ទើបដាច់ចិត្តបញ្ឈប់បំពង់បង្ហូរប្រេង និងឧស្ម័ន North Stream 2 ។
បារាំងដែលជាបងធំទី២បន្ទាប់អាល្លឺម៉ង់លោក Macron បានខំជួយចូកចែវអោយ មានជំនួបចរចារ រវាងលោកបាយដិននិងពូទីនផង ទៅខ្លួនឯងផងក្នុងនាមប្រធានប្តូរវេន សហគមន៍អឺរ៉ុបតែមិនបាន លទ្ធផលដោយរុស្សីថាផលប្រយោជន៍ សន្តិសុខរបស់ខ្លួនត្រូវបានមើលរំលង។ម្យ៉ាងទៀតប្រទេសបារាំងនឹង ត្រូវបោះឆ្នោតប្រធានាធិបតីថ្មី នៅខែមេសា២០២២នេះផង។
លោកពូទីនទំនងជាក្តាប់បានចំណុចខ្សោយខាងលើនេះ និងបានគណនាពីការខាតបង់ ដោយសារទណ្ឌកម្មសេដ្ឋកិច្ចលោកខាង
លិចរួចហើយទើបសម្រេចចិត្ត វាយយកអ៊ុយក្រែន។តើផែនទីអឺរ៉ុបនឹងប្រែប្រួល ដូចម្តេចបន្ទាប់ពីសង្គ្រាមលើកនេះ។

ចិនមើលមិនឃើញទាល់តែសោះថារុស្ស៊ីឈ្លានពានអ៊ុយក្រែន ក្នុងខណៈដែលលោកបៃដិន ព្រលះចិនថាមិនព្រមថ្កោលទោសប្រ
ទេសរុស្ស៊ី ។ចំពោះអតីតរដ្ឋមន្ត្រីការបរទេសអូស្ដ្រាលី និយាយយ៉ាងសោះអង្គើយថា លោកពូទីនប្ដេជ្ញាកសាង សហភាពសូវៀតឡើងវិញ ។
នាយខ្ញុំចេះតែថាៗទៅទេ ព្រោះមិនដែលរៀននយោបាយស្អីផងហ្នឹង ៕

អត្ថបទដែលជាប់ទាក់ទង