ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋធានីកៀវ របស់អ៊ុយក្រែន កំពុងរងការវាយប្រហារ ដោយគ្រាប់មីស៊ីល ពីកងទ័ពរុស្ស៊ី

67

កៀវ៖ ទីប្រឹក្សាម្នាក់នៃរដ្ឋាភិបាលអ៊ុយក្រែន បានឱ្យដឹងថា រដ្ឋធានីកៀវ បាន និងកំពុងរងការវាយប្រហារ ដោយគ្រាប់មីស៊ីល នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅអ៊ុយក្រែន)។ ប៉ុន្តែ ភ្លាមៗមិនទាន់មាន សេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬគោលដៅនៃការវាយប្រហារពីសំណាក់កងទ័ពរុស្ស៊ី នៅឡើយទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងប្រាប់ CNN ទីប្រឹក្សានៃក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អាន់តុន ហ្សេរ៉ាស់ឈិនកូ (Anton Gerashchenko) បានបញ្ជាក់ដូច្នេះថា «ការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងកៀវ ធ្វើឡើងដោយគ្រាប់មីស៊ីលបាលិស្ទីគ ឬមីស៊ីលគ្រូស ហើយការវាយប្រហារនៅតែបន្តធ្វើឡើង»

បើតាមក្រុមមន្ត្រីអាមេរិក កងទ័ពរុស្ស៊ីកំពុង សំដៅទៅកាន់រដ្ឋធានីកៀវ ក្រោមផែនការ ផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន។ ខាងរុស្ស៊ីមិនទាន់ឆ្លើយតបអ្វីទេ តែលោក ពូទីនធ្លាប់អះអាងថា រុស្ស៊ីគ្មានផែនការបែបនេះទេ ហើយថាប្រតិបត្តិការយោធារបស់ខ្លួន មានគោលដៅការពារជនស៊ីវិល និងប្រជាជន និយាយភាសារុស្ស៊ីដែល កំពុងរងការប្រល័យពូជសាសន៍ នៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន តែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង