ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អ្នកមិនគាំទ្រលោកពូទីន គឺគេចំអកបែបនេះ !

315

ភ្នំពេញ ៖ គិតត្រឹមយប់ម៉ិញនេះទីក្រុងគៀវ របស់អ៊ុយក្រែននៅតែបន្តគ្រប់គ្រង ដោយអ៊ុយក្រែននៅឡើយទេ មិនតែប៉ុណ្ណោះគេថែមទាំងចំអក ថាលោកពូទីនជាមនុស្សល្មោភអំណាច ដែលមិនអាចគ្រប់គ្រងពិភពលោកបានទេ ។

លោកពូទីនអតីតកាលរបស់គាត់ជាកា ហ៊្សេ បេ (អង្គការស៊ើបអង្កេតសម្ងាត់ របស់អតីតសហភាពសូវៀត) ម្ល៉ោះហើយអ្វីៗគាត់ពូកែលាក់ការណ៍ណាស់ ។អ្នកខ្លះថាគាត់គ្មានប្រពន្ធ កូនទេគឺគាត់បានលែងលះគ្នាហើយ ។
ស្អីក៏គាត់លាក់ការណ៍ដែរ សូម្បីគាត់ដឹងថានឹងទ្បើងជា ប្រធានាធិបតីជំនួសតាបូរីសយែលស៊ីន ក៏គាត់មិនខ្ចីប្រាប់ប្រពន្ធគាត់ផង នាងជាអ្នកបំរើតាមយន្តហោះ ឥឡូវនេះលោកពូទីន លែងនាងចោលហើយ មិនដឹងយកអ្នកណាទេ។

កូនៗមានគ្រោះថ្នាក់ក៏ពូទីន អត់ទៅមើលដែរ បញ្ជូនអ្នកផ្សេងអោយទៅមើលជំនួស។ បើមនុស្សមិនចេះស្រទ្បាញ់គ្រួសារឯងផង តើអោយគាត់គិតគូរនរណា? ឥឡូវនេះ គាត់បញ្ជាអោយកងកម្លាំងនុយក្លេអ៊ែររុស្សី ស្ថិតក្នុងភាពអាសន្នកំរិតខ្ពស់។ តើពិភពលោកអាចរលាយ
ដោយសារមនុស្សម្នាក់ហ្នឹងឬ?

នៅរុស្ស៊ីឯណោះវិញ គេថាលោកពូទីនជាមនុស្សអស្ចារ្យ មានអំណាច និងកាយសម្បទាមាំមួនណាស់ មិនតែប៉ុណ្ណោះគាត់ជាមនុស្សម៉ឺងម៉ាត់ និងមានអំណាចអស្ចារ្យណាស់ ។តាមពិតសម្រាប់ជីវិតឯកជនរបស់ឥស្សរជនជាន់ខ្ពស់ លើពិភពលោកគេលំបាក នឹងសិក្សាថាពិត ឬ
យ៉ាងណាណាស់ ព្រោះអ្នកសរសេរប្រវត្តិសាស្រ្តជួនកាល ក៏សរសេរទៅតាមការស្រមៃ ឬ តាមអារម្មណ៍របស់ខ្លួនដែរហ្នុង ហេស ! ហេ ! ៕

អត្ថបទដែលជាប់ទាក់ទង