ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ តោះជួយឆ្ងល់គ្នា

84

ភ្នំពេញ ៖ វាហាក់ដូចជាជួនគ្នាម្ល៉េះតែនេះទំនង ជាមកពីខ្ញុំទំនេរពេកក៏ចេះ តែគណនាលេងៗ ទៅក៏ស្រាប់តែឃើញថា ផលបូកនៃកាលបរិច្ឆេទ
សង្គ្រាមលោកលើកទី១ និង លើកទី២ចេញមក លទ្ធផលដូចគ្នាម្ល៉េះ ។
ថាអាហ្នុងទៅវាជារឿងមួយចុះ ផលបូកនៃ កាលបរិច្ឆេទដែល ប្រទេសរុស្ស៊ីរបស់លោកពូទីន វ៉ៃទៅលើអ៊ុយក្រែននោះ ម៉េចក៏ចេញមក
ដូចគ្នាដែរ ឬក៏វាគ្រាន់តែជាការគាប់ជួនទេ ឬ ក៏ខ្ញុំជាមនុស្សឡឺកឺចេះ តែបូកលេងផ្ដេសផ្ដាស់ទេ ?
តើមានអ្នកឆ្ងល់ដូច ខ្ញុំដែរឬអត់? បើមានសូមជួយធ្វើលេខបូកលេងៗ នូវកាលបរិច្ឆេទដូចខាងក្រោមនេះ លេងជាមួយនឹងខ្ញុំក្រែងលោ
ឆ្ងល់ដូចខ្ញុំដែរ ។

ថ្ងៃចាប់ផ្តើមសង្គ្រាមលោកលើកទី១ ៖គឺថ្ងៃទី២៨ ខែ០៧ ឆ្នាំ១៩១៤។ឥឡូវយើងបំបែកលេខ យកមកបូកលេងសាកមើល គឺ២៨+៧+
១៩+១៤=៦៨ ឬ ២+៨+៧+១+៩+១+៤=៣២
ថ្ងៃចាប់ផ្តើមសង្គ្រាមលោកលើកទី២ ៖ថ្ងៃទី០៩ ខែ០១ ឆ្នាំ១៩៣៩ ។ចំពោះលទ្ធផល នៃផលបូកគឺ៩+១+១៩+៣៩=៦៨ ឬ ៩+១+១+៩+៣+៩=៣២ ។
ថ្ងៃចាប់ផ្តើមសង្គ្រាមរុស្សី-អ៊ុយក្រែន ៖ថ្ងៃទី២៤ ខែ០២ ឆ្នាំ២០២២ លទ្ធផល នៃផលបូកគឺ២៤+២+២០+២២=៦៨ ឬ២៤+២+២+០+២+២=៣២ ។
ផលបូកទាំង៣សង្គ្រាមនេះ គឺលទ្ធផល៦៨ និង ៣២ដូចគ្នា ។ តើគួរអោយអស្ចារ្យទេ ឬមួយគ្រាន់តែជាការគាប់ជួនគ្នាទេ? ជួយបូកខ្ញុំផង ក្រែងលោខ្ញុំច្រទ្បំ បូកខុសតែសូមកុំប្រកាន់ ព្រោះខ្ញុំឡឺកឺទេ ៕

 

អត្ថបទដែលជាប់ទាក់ទង