ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពរុស្ស៊ី ចូលទៅដល់ទីតាំង នៃរោងចក្រថាមពល នុយក្លេអ៊ែរ របស់អ៊ុយក្រែន

62

កៀវ ៖ កងទ័ពរុស្ស៊ីនៅថ្ងៃសុក្រនេះ បានចូលទៅដល់ទីតាំង នៃរោងចក្រថាមពល នុយក្លេអ៊ែរមួយកន្លែង របស់អ៊ុយក្រែន ដែលត្រូវបានភ្លើង ឆាបឆេះ ក្រោយការប៉ះទង្គិចគ្នា ពេញមួយយប់ម្សិលមិញ។ នេះបើតាមក្រុមមន្ត្រីអធិការកិច្ចអ៊ុយក្រែន ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។

ក្រុមមន្ត្រីអ៊ុយក្រែន បានបញ្ជាក់ដូច្នេះថា «ដែនដីនៃរោងចក្រ ថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) កំពុងត្រូវបានកាន់កាប់ ដោយកងទ័ពរុស្ស៊ី»។ ហ្សាប៉ូរីសហ្ស៊ីយ៉ា គឺជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុត នៅក្នុងតំបន់អឺរ៉ុប។

គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់ថារុស្ស៊ីថា បានវាយប្រហារ លើរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) ដោយបង្កឱ្យមាន អគ្គីភ័យឆាបឆេះ និងការព្រួយបារម្ភពីការលេចធ្លាយសារធាតុវិទ្យុសកម្ម។ ប៉ុន្តែ អគ្គីភ័យត្រូវបានពន្លត់ ហើយ រីឯក្រុមបុគ្គលិក កំពុងបន្តធ្វើប្រតិបត្តិការរ៉េអាក់ទ័រ និងផ្គត់ផ្គង់ថាមពលស្រប ទៅតាមវិធានការសុវត្ថិភាពជាប្រក្រតី៕

អត្ថបទដែលជាប់ទាក់ទង