ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវឱ្យក្រុមហ៊ុនសូហ្វវែរ បញ្ឈប់ប្រតិបត្តិការ របស់ពួកគេក្នុងប្រទេសរុស្ស៊ី

70

 

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅថ្ងៃអាទិត្យបានអំពាវនាវ ឱ្យក្រុមហ៊ុន Microsoft Corp និង Oracle Corp រួមជាមួយនឹងក្រុមហ៊ុនបង្កើតកម្មវិធីគ្រប់គ្រងអាជីវកម្ម SAP បញ្ឈប់សេវាកម្មប្រតិបត្តិការ របស់ពួកគេទាំងអស់ នៅក្នុងប្រទេសរុស្ស៊ី។
នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

ប្រធានាធិបតីលោក Volodymyr Zelenskiy បានសរសេរនៅលើ Twitter ថា «បញ្ឈប់ប្រតិបត្តិការរបស់អ្នកនៅក្នុងប្រទេសរុស្ស៊ី , បញ្ឈប់សង្រ្គាម»។

គួរបញ្ជាក់ដែរថា មកទល់ពេលនេះសង្គ្រាមរបស់រុស្ស៊ីទៅលើអ៊ុយក្រែន នៅតែបន្តឥតឈប់ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាច្រើនបានធ្វើការរាំងខ្ទប់ អាជីវកម្មទាំងស្រុងនៅក្នុងប្រទេសរុស្ស៊ី ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់ទណ្ឌកម្ម ផ្នែកសេដ្ឋកិច្ចទៅលើប្រទេសនេះ៕

អត្ថបទដែលជាប់ទាក់ទង