រុស្ស៊ីនិយាយថា ខ្លួនបានវាយប្រហារ មូលដ្ឋានទាហាន ស៊ីឈ្នួលមួយទៀត នៅអ៊ុយក្រែន
អ៊ុយក្រែន៖ សារព័ត៌មានRT បានឲ្យដឹងថា ក្រសួងការពារជាតិបានអះអាងថា កងកម្លាំងរុស្ស៊ីបានវាយប្រហារមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងពិសេសរបស់អ៊ុយក្រែនកាលពីព្រឹកថ្ងៃអាទិត្យ ដោយបានសម្លាប់ទាហានក្នុងស្រុក និងទាហានស៊ីឈ្នួលបរទេសជាង 100 នាក់។
អ្នកនាំពាក្យក្រសួងលោក Igor Konashenkov បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា មជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន នៅជិតទីក្រុង Ovruch ក្នុងតំបន់ Zhytomyr ភាគខាងជើង ដែលជាផ្ទះទទួលទាហានស៊ីឈ្នួល ត្រូវបានតម្រង់គោលដៅដោយ “កាំជ្រួចបាញ់តាមអាកាស ដែលមានភាពជាក់លាក់ខ្ពស់” ។
មួយសប្តាហ៍មុន រុស្ស៊ីបានបំផ្លាញមូលដ្ឋាន ទាហានស៊ីឈ្នួលមួយផ្សេងទៀតនៅជួរ Yavoriv ក្នុងតំបន់ Lviv ភាគខាងលិច ដោយនិយាយថា យុទ្ធជនបរទេសរហូតដល់ 180 នាក់ត្រូវបានសម្លាប់នៅទីនោះ៕