ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ រឿងរុស្ស៊ីវ៉ៃអ៊ុយក្រែន ដែលពិភពលោកផ្អើល

196

ភ្នំពេញ ៖ រឿងរុស្ស៊ីវ៉ៃអ៊ុយក្រែនបានធ្វើឲ្យផ្អើលពិភពលោក ចុះកាលពីអាមេរិកវ៉ៃអ៊ីរ៉ាក់ វ៉ៃអាហ្វហ្គានីស្ថាន វ៉ៃលីប៊ី ឲ្យរាបដល់ដីហេតុអ្វីក៏មិន
បានធ្វើឲ្យប្រទេសមហាអំណាច ផ្អើលអញ្ចឹងហ្ន ?
រឿងយន្ដហោះបុកអគារភ្លោះនោះ ប្រទេសអាហ្វហ្គានីស្ថានបានខ្ទេចរាបដល់ដី ទីក្រុងបាដាតដ៏ល្បីល្បាញ ក្លាយជាគំនរផេះដែល
ក្រាលដោយឈមនិងទឹកភ្នែក អ៊ីរ៉ាក់ដែលអាមេរិកគ្រាន់ តែផ្អើលខ្លួនឯងពីរឿងអាវុធនុយក្លេអ៊ែរ ក៏ត្រូវខ្ទេចមិន តែប៉ុណ្ណោះ ប្រធានាធិបតីសា
ដាមហ៊ូ សេនត្រូវបានកាត់ទោសប្រហារជីវិត ។លីប៊ីដែលជាប្រទេសរីកចម្រើនមួយ នៅអាហ្វ្រិកក៏ខ្ទេចដោយសារ អាមេរិកជាមួយគ្នានេះដែរ
លោកប្រធានាធិបតីហ្គា ដាហ្វីក៏ត្រូវសម្លាប់ ។

ថ្ងៃមុនលោកប្រធានាធិបតីបាយដិនបានជជែកគ្នា តាមទូរស័ព្ទជាមួយ លោកប្រធានាធិបតីចិនស៊ីជិនពីង។អ្នកវិភាគតាមហាងកាហ្វេនិយាយថា ការជជែកគ្នានេះមាន ហេតុផលសំខាន់៥៖
ទី១៖សេតវិមានសម្លឹង មើលដោយព្រួយបារម្ភចំពោះទំនាក់ទំនង រវាងលោកស៊ីជាមួយនិងលោកពូទីន។ចិនកំពុងពិចារណាថា តើគួរផ្តល់ជំនួយអោយរុស្សីឬអត់?
ទី២៖បើចិនមិនហ៊ានជួយ រុស្ស៊ីដូចជា ដ្រូន មីស៊ីលល។ ល។តើចិនអាចជួយគ្រឿងតូចតាច ដូចជាម្ហូបអាហារ គ្រាប់រំសេវនិងសម្ភារ: ស៊ើបការណ៍ខ្លះដល់រុស្ស៊ីដែរឬទេ? ក្នុងការនិយាយទូរស័ព្ទលោកបាយដិន ត្រូវប្រាប់ចិនអោយច្បាស់ថាចិននឹង ទទួលខុសត្រូវចំពោះជំនួយ ដល់ការឈ្លានពានរបស់រុស្សី។លោកខាងលិចមិនញញើត នឹងដាក់ទណ្ឌកម្មចិនទ្បើយ។

លោកស៊ីត្រូវធានាអោយបានជាប់ឆ្នោត អាណត្តិទី៣ទៀតក្នុងសមាជលើកទី២០ នៃគណ:បក្សកុម្មុយនិស្តចិន នារដូវស្លឹកឈើជ្រុះខាងមុខនេះ ហើយគាត់ពិតជាមិនប្រថុយអោយ រងទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចទ្បើយ។ ការដោះដូរពាណិជ្ជកម្ម សហភាពអឺរ៉ុប-ចិនកើនលើស៨០០ពាន់លានដុល្លារឆ្នាំមុន អាមេរិក-ចិន លើស៧៥០ពាន់ លានដុល្លារ ពេលដែលរុស្សី-ចិនមានមិន ដល់១៥០ពាន់លានផង។ តើចិនគួរយកមួយណា?
ទី៣៖អាមេរិកត្រូវគ្រប់គ្រង អោយបានទំនាក់ទំនងចិនរុស្សី។មុនពេលសង្គ្រាមអ៊ុយក្រែនក៏សេតវិមាន តាមមើលដោយប្រុងប្រយត្ន័ទំនាក់ទំនង កាន់តែជិតគ្នារវាងលោកស៊ីនិងលោកពូទីន។

មេដឹកនាំទាំងពីរបានប្រកាសពីទំនាក់ទំនង”គ្មានព្រំដែន”នៅក្នុងឯកសារដ៏វែងមួយក្នុង ខែកុម្ភ:ពេលលោកពូទីនទៅក្រុងប៉េកាំងដើម្បីចូលរួមពិធីបើកកីទ្បាអូទ្បាំពិករដូវរងារ។
ទី៤៖សម្ព័ន្ធមិត្តអាមេរិកនៅ អាស៊ីកំពុងតាមដានយ៉ាងដិត ដល់ចំពោះប្រតិកម្មចិននៅ ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ការដែលរុស្សីឈ្លានពានអ៊ុយក្រែន បានបង្កនូវភាពរំជើបរំជួល ទៅទូទាំងអឺរ៉ុបនិងពិភពលោក។កន្លែងមួយដែលសង្កេតមើល ដិតដល់ជាងគេគឺតៃវ៉ាន់ដែលចិន កំពុងចង់ត្រួតត្រា។ប៉េកាំងបានបង្កើនការហោះហើរទៅកៀក និងតៃវ៉ាន់ហើយព្រមានប្រឆាំងការ គាំទ្ររបស់អាមេរិក។នៅថ្ងៃដំបូងនៃ
សង្គ្រាមអ៊ុយក្រែនមានការ បារម្ភថាចិនអាចនឹងវាយចូលតៃវ៉ាន់ដែរ។ប៉ុន្តែមន្ត្រីអាមេរិកគិតថាមិនមានរឿង បែបនឹងកើតទ្បើងទេព្រោះការឆ្លើយតបដោយស៊ីសង្វាក់គ្នារវាងអាមេរិកនិងណាតូចំពោះរុស្សី ធ្វើអោយចិនគិតពិចារណាទ្បើងវិញ។
ទី៥៖លោកប្រធានាធិបតីបាយដិន និងលោកស៊ីមានប្រវត្តិដ៏វែងឆ្ងាយ ជាមួយគ្នាតែមានទស្សន:ខុសគ្នា ចំពោះពិភពលោក។លោកបាយដិនបានរំលឹកអនុស្សាវរីយ៍ ពីកាលនៅជាអនុប្រធានាធិបតីដូចគ្នា ដែលបាននៅជាមួយគ្នាអស់ ពេលជាច្រើននិងថាគាត់បាន ចំណាយពេលជាមួយលោកស៊ីច្រើន ជាងមេដឹកនាំពិភពលោកដទៃ ទៀត។
នៅលើពិភពលោកនេះមានប្រទេស ជាច្រើនដែលអាមេរិកចាក់បង្ហូរឈាម ស្ទើរតែខ្សោះខ្លួនដែលក្នុងនោះ ក៏មានទាំងកម្ពុជា វៀត
ណាម ឡាវ . . . អ្ហូស ! ច្រើនណាស់រាប់មិនអស់ទេ ។សូម្បីតែគុយបាដែលនៅកៀក នឹងអាមេរិកនោះក៏ត្រូវ អាមេរិកធ្វើបាបដែរ ។តើអ្នកគិតថា
មេដឹកនាំអាមេរិកសុទ្ធតែ ជាអ្នកចូលចិត្តជញ្ជក់ឈាម គេដែរឬទេ ?៕

អត្ថបទដែលជាប់ទាក់ទង