ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិក បានប្រកាសដាក់ទណ្ឌកម្ម លើក្រុមហ៊ុនរុស្ស៊ីចំនួន ២ និងអង្គភាពមួយ របស់កូរ៉េខាងជើង

77

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្ម លើក្រុមហ៊ុនរុស្ស៊ីចំនួន ២ និងអង្គភាពមួយ របស់កូរ៉េខាងជើង ពាក់ព័ន្ធនឹងការផ្ទេរ សម្ភារៈចាំបាច់សម្រាប់កម្មវិធីមីស៊ីលកូរ៉េខាងជើង។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថាក្រុមហ៊ុនរុស្ស៊ី ចំនួន២ ដែលជាប់ទណ្ឌកម្ម រួមមានក្រុមហ៊ុន Ardis Group of Companies LLC និងក្រុមហ៊ុន PFK Profpodshipnik LLC។ ចំណែកឯ អង្គភាពមួយ របស់កូរ៉េខាងជើងដែលជាប់ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែរនោះ គឺការិយាល័យកិច្ចការបរទេស នៃបណ្ឌិតសភាវិទ្យាសាស្ត្រធម្មជាតិទី២ ខណៈ ជនជាតិរុស្ស៊ីម្នាក់ឈ្មោះ អ៉ីហ្គ័រ អាឡិចសាន់ដ្រូវិច មីឈូរីន (Igor Aleksandrovich Michurin) និងជនជាតិកូរ៉េខាងជើង ឈ្មោះ រី ស៊ុន ឈុល (Ri Sung Chol) ក៏ត្រូវជាប់ទណ្ឌកម្មនេះដែរ។

គួរបញ្ជាក់ថា ការប្រកាសដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ធ្វើឡើងក្នុងថ្ងៃតែមួយ ដែលកូរ៉េខាងជើងបាន ធ្វើតេស្ដមីស៊ីល បាលិស្ទីគអន្តរទ្វីប ICBM ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក៕

General view during the test firing of what state media report is a North Korean “new type” of intercontinental ballistic missile (ICBM) in this undated photo released on March 24, 2022 by North Korea’s Korean Central News Agency (KCNA). KCNA via REUTERS
អត្ថបទដែលជាប់ទាក់ទង