ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ សម័យស្មាតហ្វូន ត្រូវតែធ្វើបែបនេះឬ ?

237

ភ្នំពេញ ៖ ពេលនេះជាយុគសម័យ ប្រើទូរស័ព្ទដៃឆ្លាត ឬ ហៅថាស្មាតហ្វូនដែល គេអាចដឹងថាពីរឿងក្នុងពីភពលោក ឬ អាចនិយាយដោយ មើលមុខគ្នាឃើញទៅ បីភាគីម្ខាង នៅឯនាយសមុទ្រក៏ដោយ ។

ក្នុងសម័យស្មាតហ្វូនបែបនេះប្រសិនបើ គេបានជួបហេតុការគ្រោះថ្នាក់នានា ដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬ ការគ្រោះថ្នាក់ផ្សេងៗនោះ
គេមិនបានជួយដល់ជនរងគ្រោះនោះឡើយតែគេបែរជាថតរួចហើយបង្ហោះដើម្បីបង្អួតគេថាខ្លួនជាអ្នកខ្លាំង ដែលបានដឹងពីហេតុការណ៍នេះ
មុនគេ ។

ជាមួយនឹងការបង្ហោះរូបភាព នៃហេតុការណ៍នេះ ហើយគេសរសេរថា សូមមេត្តាចួយស៊ែរបន្តផង ដើម្បីឲ្យសាច់ញាតិគ្នាបានដឹងតែ
គេមិនស្វែងរកទូរស័ព្ទរបស់ ជនរងគ្រោះដើម្បីទូរស័ព្ទទៅ រកសាច់ញាតិជនរងគ្រោះឡើយ ។បន្ទាប់បង្ហោះហើយគេបែរ ជាស្រែកឲ្យអ្នកដទៃ ជួយទូរស័ព្ទរកសាច់ញាតិ របស់ជនរងគ្រោះ ឬ ជួយហៅឡានពេទ្យ ឬ សមត្ថកិច្ចអ្វីឡើយ ។

ទង្វើបែបនេះមិនដឹងថា វាជាទង្វើដ៏មានគុណធម៌ ឬ យ៉ាងណានោះឡើយ ។ចុះប្រសិនបើគេបបួលគ្នា រកឡានសង្គ្រោះ ឬ ជួយទាក់
ទងទៅអាជ្ញាធរមាន សមត្ថកិច្ចមួយណាប្រសើរជាង ? ឬក៏ថតបង្ហោះបែបនេះវាប្រសើរជាង ?នាយខ្ញុំគ្រាន់តែជាជនឡឺកឺមួយរូប ដែលមើលទៅ
ដូចជាទើសភ្នែកខ្លះៗប៉ុណ្ណោះ ។ តែបើគេថាវាជារឿងត្រឹមត្រូវ ក៏ត្រឹមត្រូវតាមគេទៅ ព្រោះនាយខ្ញុំគ្រាន់តែថា ឲ្យបានគេឭប៉ុណ្ណោះទេ ៕

អត្ថបទដែលជាប់ទាក់ទង