គ្រូបង្រៀននៅប្រទេសឥណ្ឌូនេស៊ី រំលោភសិស្ស ១៣ នាក់ , ៨នាក់ មានផ្ទៃពោះ ត្រូវតុលាការ កាត់ទោសប្រហារជីវិត
បរទេស ៖ តុលាការឥណ្ឌូនេស៊ី កាត់ទោសទោសប្រហារជីវិត គ្រូបង្រៀនឥណ្ឌូនេស៊ីម្នាក់ កាលពីថ្ងៃចន្ទទី៤មេសា ពីបទ រំលោភសិស្ស ១៣ នាក់នៅសាលារៀនអ៊ីស្លាមមួយ ក្នុងនោះ ពួកគេ៨នាក់ មានផ្ទៃពោះ ។
លោកហឺរី វីរ៉ាវ៉ាន់ អាយុ៣៦ឆ្នាំ ត្រូវបានកាត់ទោសអោយជាប់គុកមួយជីវិត កាលពីខែកុម្ភៈ ក្នុងករណីមួយដែលមានទាក់ទាញការចាប់អារម្មណ៍ទូទាំងប្រទេស ចំពោះការរំលោភផ្លូវភេទនៅតាមសាលាសាសនារបស់ប្រទេស។ តែក្រុមរដ្ឋអាជ្ញា ដែលបានស្នើសុំដាក់ទោសប្រហារជីវិតនិងគ្រៀវ បានប្តឹងឧទ្ធរណ៍។
សេចក្តីថ្លែងការណ៍របស់ចៅក្រមនិយាយថា« យើងទទួលយកបណ្តឹងឧទ្ធរណ៍របស់រដ្ឋអាជ្ញា។ដូច្នេះយើងដាក់ទោសប្រហារជីវិត»។
លោក វីរ៉ាវ៉ាន់ មិនបាននៅក្នុងតុលាការទេក្នុងសវនាការសាលាឧទ្ធរណ៍។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីបានផ្អាកការប្រហារជីវិតអស់ពេលជាច្រើនឆ្នាំមកហើយ និងការប្រហារជីវិតចុងក្រោយគឺនៅឆ្នាំ២០១៦។
ការរំលោភរបស់ហឺរី វីរ៉ាវ៉ាន់ នៅសាលាក្នុងក្រុង បានឌុង (Bandung)ត្រូវបានបែកការណ៍នៅពេលគ្រួសារសិស្សស្រីម្នាក់ បានប្តឹងគាត់ទៅប៉ូលិស ចំពោះការរំលោភកូនស្រីវ័យជំទង់របស់គេដល់មានផ្ទៃពោះកាលពីឆ្នាំមុន។
ក្នុងអំឡូងពេលសវនាការលើកមុន វាបង្ហាញថា លោក វីរ៉ាវ៉ាន់ បានរំលោភសិស្សស្រីជាច្រើននាក់ក្នុងរយៈពេលប្រាំឆ្នាំភាគច្រើនមកពីគ្រួសារក្រីក្រ និងមករៀននៅសាលាអាហារូបករណ៍។បុរសនេះក៏បានធ្វើអោយពួកគេប្រាំបីនាក់មានផ្ទៃពោះ។នៅចំពោះមុខតុលាការជាន់ទាប ចុងចម្លើយបានសុំអោយចៅក្រមបន្ធូរបន្ថយទោស និងថាខ្លួនចង់រស់ដើម្បីចិញ្ចឹមកូន៕