ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍រថយន្តធុនធំ២គ្រឿង បុកគ្នា

131

 

កំពង់ឆ្នាំង ៖ រថយន្តធុនធំ២គ្រឿង បុកគ្នាបណ្ដោយ ឱ្យមនុស្ស២នាក់បានស្លាប់និងរងរបួសស្រាលម្នាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ចន្លោះបង្គោលគីឡូម៉ែត្រ៤៦និង៤៧ ស្ថិតនៅភូមិ អន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១២និង៣០នាទីត្រូវនឹងថ្ងៃទី៥ខែមេសា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងនគបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាក HYUNDIA ពណ៌ស ពាក់ផ្លាកលេខ ពោធិ៍សាត់3A 0770 អ្នកបើកបរមានឈ្មោះ សៀវ ប៉ាវ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ នៅភូមិ ពោធិ៍ម្រេះ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានស្លាប់នៅ
កន្លែងកើតហេតុ អ្នករួមដំណើរ ២នាក់ ១ឈ្មោះ ជា សុខ ភេទ ប្រុស អាយុ ៤៤ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ស្លាប់នៅកន្លែងកើតហេតុ ៣.ឈ្មោះ ម៉ន សំណាងភេទប្រុស អាយុ ៣០ ឆ្នាំនៅភូមិទី ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់បានរងរបួសស្រាលបើកបរពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង។

ស្នងការរងនគបាលខេត្តទទួលបន្ទុកចរាចផ្លូវគោកខេត្តបានអោយដឹងទៀតថា នៅពេលមកដល់ចំណុចកើតហេតុខាងលើរេចង្កូតទៅបុកជាមួយរថយន្តម៉ាកHINO ពណ៌សខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A 7514 សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ 4A-37.22 អ្នកបើកបរមិនស្គាល់ឈ្មោះ នឹងអាសយដ្ឋានគេចខ្លួនពីកន្លែងកើតហេតុបើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងក្នុងដំណើរច្រាស់ទិស
គ្នាដែលបង្កឡើងដោយរថយន្តដឹកលៀសបើកបរក្នុងល្បឿនលឿនខណះដែលផ្លូវជាតិលេខ៥កំពង់ធ្វើស្ថាបនានឹង បណ្ដាលឲ្យមនុស្ស ២ នាក់ស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតបានរងរបួសស្រាលនិងខូចខាតរថយន្តធុនធំ២គ្រឿងធ្ងន់ ។

ក្រោយពេលកើតហេតុ ត្រូវបានសមត្ថកិច្ចចរាចរណ៍ស្រុកកំពង់ត្រាច ចុះធ្វើការវាស់វែង និងស្ទូចរថយន្តទាំងពីរគ្រឿងយកទៅរក្សាទុក នៅអធិការនគរបាលស្រុកដើម្បីរង់ចាំធ្វើការដោះស្រាយ តាមនីតិវិធីនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង