ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមសំដែង គ្រូតឿ ចំនួន៦​ នាក់ ត្រូវអប់រំ​ និងឲ្យវិលត្រឡប់ទៅផ្ទះវិញ

179

កណ្តាល ៖ លោក​វរសេនីយ៍​ឯក​ ម៉ែន​ សុខឃឿន​ អធិការ​នគរបាល​ស្រុក​ខ្សាច់​កណ្ដាល​ បានអោយដឹងថា​ ដោយទទួល​បានបទបញ្ជា​ពី​លោកឧត្ដមសេនីយ៍​ទោ​ ឈឿន​ សុចិត្រ​ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ នៅថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី ព្រឹក​ កម្លាំងនគរបាលផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ បានកោះហៅក្រុមសម្ដែង តាម​ គណនីហ្វេសប៊ុក ឈ្មោះ គ្រូតឿ ដែលបង្ហោះវីដេអូ​រឿងស៉ីអាចម៍គោ​ មកធ្វើការសាកសួរ ក្នុងនោះមានឈ្មោះ ដូចខាងក្រោម​ ៖

១- ឈ្មោះ ជឹម សុភ័ក្រ ហៅ គ្រូតឿ ភេទ ប្រុស អាយុ ២៩ ឆ្នាំ (ជាអ្នកសម្ដែង)

២- ឈ្មោះ ផូយ រាជជាធាន ភេទ ប្រុស អាយុ ២៥ឆ្នាំ (ជាអ្នកថត)

៣- ឈ្មោះ ឆន ថូយ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ (អ្នកដឹកនាំសម្ដែង)

៤- ឈ្មោះ ធុម ឈុនណាត ហៅ ជ្រូក ភេទ ប្រុស អាយុ ១៩ ឆ្នាំ (អ្នកសម្ដែង)

៥- ឈ្មោះ រិទ្ធ ស្រាប់ ហៅ ស្រួច អាយុ ២៧ ឆ្នាំ (អ្នកសម្ដែង)

៦- ឈ្មោះ អួយ សំអេន ហៅ និត អាយុ ២៨ ឆ្នាំ ( សម្ដែង) ។

បន្ទាប់​ពី​សាកសួររួច​ សមត្ថកិច្ច​បានអប់រំ​ និងអោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការសំដែង​ដែល​មិនសមរម្យ​លេីបណ្ដាញសង្គមតទៅទៀត​ ។

សូមបញ្ជាក់ថា​ ការថត​សំដែង​របស់​គ្រូតឿ​ ដែល​ស៉ីអាចម៍គោ​ បង្ករការរិះគន់ខ្លាំង​លេីបណ្ដាញសង្គម​ ហ្វេសប៊ុក​ ៕

អត្ថបទដែលជាប់ទាក់ទង