ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ តម្លៃនៃភាពស្ងប់ស្ងៀម

89

ភ្នំពេញ ៖ ពាក្យចាស់បូរាណខ្មែរបានប្រដៅថា បើឃើញទឹកស្ងប់ សូមកុំច្រឡំថាទឹកនោះ គ្មានត្រីឲ្យសោះ ហើយបើឃើញខ្លាក្រាបសូមកុំគិតថា
ខ្លានោះសំពះឲ្យសោះដែរ ។

គេថាភាពស្ងប់ស្ងៀម វាពិតជាមានតម្លៃខ្លាំងណាស់ បែបនេះហើយទើបធម្មជាតិ បង្កើតមកឲ្យមនុស្ស មានមាត់តែមួយត្រចៀកភ្នែកពីរ
ដែលនោះបញ្ហាក់ថា ត្រូវស្ដាប់ និង មើលឲ្យបានច្រើនជាងនិយាយ ។

ការនិយាយច្រើនវាងាយនឹងបង្កើតឡើង នូវកំហុសណាស់បែបនេះ ហើយទើបចាស់ៗ ផ្ដាំថាធ្វើឲ្យបានច្រើនជាងនិយាយ ។ លោក
លោកមហាត្ម:គន្ធី ដែលជាអ្នកប្រាជ្ញឥណ្ឌាបាននិយាយថា ខ្ញុំគ្មានចង់ប្រកែកប្រណាំង ដើម្បីអោយគេទទួលស្គាល់គំនិតខ្ញុំទ្បើយ។ ខ្ញុំរៀន
ជៀសវាងមនុស្សដែល លំបាកនិយាយគ្នា។ គ្មានអ្វីសំខាន់ជាងរស់នៅ ដោយសេចក្តីសុខទ្បើយ។

ការដែលនិយាយតិចនោះ នៅពេលយើងនិយាយចេញម្ដងៗ ប្រៀបបាននឹងសំដីមាស ដែលមានតម្លៃបំផុតសម្រាប់មនុស្សជាតិទូ
ទៅ ។

ពាក្យចាស់ក៏បានប្រដៅដែរថា ងើយស្កកអោនដាក់គ្រាប់ ប្រៀបដូចជាដំណាំស្រូវអញ្ចឹងដែរ បើដើមណាងើយត្រង់ ទៅលើនោះគឺជាដើម
ដែលមិនទទួលបានផល តែជាដើមដែលស្រូវនោះស្កក ។

ដោយឡែកដើមស្រូវ ដែលអោន គឺមានដាក់គ្រាប់ពេញតែម្ដង ។វាក៏មិនខុសពីមនុស្សដែរ បើមនុស្សណា ចូលចិត្តមើលទៅលើគឺជា
មនុស្សដែលមានចរឹកអឿប៉ុណ្ណោះ តែសមត្ថភាពវិញ គឺគ្មានអ្វីដែលច្បាស់លាស់ឡើយ ។សូមកុំមើងាយភាពស្ងប់ស្ងាត់ របស់មនុស្សឲ្យសោះ៕

អត្ថបទដែលជាប់ទាក់ទង