ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មេឆ្កែ កូនឆ្កែ និងខ្មោច

70

ភ្នំពេញ ៖ និយាយដោយត្រង់ៗទៅ គ្មាននរណាម្នាក់ដែលដេកយប់ ចង់យល់សប្តិ៍ឃើញខ្មោចនោះទេ គឺចង់តែយល់សប្តិឃើញ គេឲ្យកន្ទុយ
លេខ ឬ យល់សប្តិ៍ឃើញបានដេក ជាមួយស្រីស្អាត ទៅវិញឯណោះទេ ។
ចង្រៃយ៍ស្អីយប់នេះ ស្រាប់តែដេកយល់សប្តិ៍ឃើញខ្មោចទៅវិញ ពិតជាគួរឲ្យព្រឺរោមតែម្ដងហើយ។

ដំណើរនៃរឿងយល់ើសប្តិ៍នោះ គឺមានមេឆ្កែនិងកូនឆ្កែ ស្វែងរកចំណីស្រាប់ តែដើរៗទៅក៏ប្រទះឃើញសាកសព មនុស្សប្រុសម្នាក់ នៅក្នុងព្រៃមិនដឹងជាស្លាប់ ដោយមូលហេតុអ្វីនោះទេ តែសាកសពនោះ មានស្លៀកតែខោលីអូប៉ុណ្ណោះ ។

មេឆ្កែ និង កូនឆ្កែដែលដាច់អាហារយូរថ្ងៃហើយនោះ ក៏សម្រេចចិត្តថានឹងស៊ីសាកសព នោះជាអាហារ ។ ពួកគេអង្គុយទល់មុខគ្នា
ហើយកូនឆ្កែបាន ប្រាប់ទៅម្ដាយវាថា ខ្ញុំសម្រេចចិត្តស៊ីដៃ ជាមុនហើយ ។ម្ដាយក៏ប្រាប់ទៅកូនថា កូនពិចារណាសិនទៅ ដៃរបស់មនុស្សនេះកាល
ពីនៅរស់ គេសរសេររឿងពីតូច ឲ្យទៅជារឿងធំ គាត់សរសេរពីខ្មៅឲ្យទៅជា ស គាត់ចូលចិត្តសរសេរពង្រីករឿង ឲ្យកាន់តែធំដើម្បីផលប្រ
យោជន៍របស់ខ្លួន ។ បានហើយកូនស៊ីចុះ ។

បើអីចឹងខ្ញុំមិនស៊ីដៃសាកសពនេះទេ ខ្ញុំស៊ីភ្នែកវិញ ។ម្ដាយក៏ប្រាប់ទៅកូនម្ដងទៀតថា ភ្នែករបស់សាកសពនេះ កាលពីនៅរស់សម្លឹង
ឃើញតែផលប្រយោជន៍ ផ្ទាល់ខ្លួនប៉ុណ្ណោះ ។

គាត់សម្លឹងឃើញគេសុទ្ធតែអាក្រក់ទាំងអស់ គឺមានតែក្រុមគ្នាគាត់ និងបក្សពួកគាត់ទេដែលភ្នែក គាត់មើលទៅឃើញថាល្អនោះ ។

កូនឆ្កែក៏និយាយថាចុម ! មនុស្សអាក្រក់ណាស់ហ្ន ម៉ែបើអីចឹង ខ្ញុំលែងស៊ីអាខាងក្រៅ ហើយគិតស៊ីគ្រឿងក្នុងម្ដង គឺស៊ីបេះដូង ។ មេ
ឆ្កែក៏និយាយទៅកាន់ កូនទៀតថា សូមកូនអត់ធ្មត់ ស្ដាប់ម្ដាយបន្តិចសិន រួចសឹមកូនឯងស៊ីទៅ ក៏មិនហួសពេលដែរ ។

ម្ដាយបន្តថា បេះដូងគេធម្មតា មានឈាមពណ៌ក្រហម តែសាកសពនេះបេះដូង គាត់មានឈាមពណ៌ខ្មៅនេះ បញ្ជាក់ថា គាត់មានចិត្តសាហាវយង់ឃ្នងណាស់ ។

បេះដូងគាត់តែងតែបញ្ជា ឲ្យគាត់ប្រព្រឹត្តិតែរឿងអាក្រក់ ចូលចិត្តនិន្ទាអ្នកដទៃ ។ បានហើយកូនស៊ីស្អីក៏ស៊ីទៅ ។
កូនឆ្កែក៏តបថា ខ្លាចឆ្លងអាក្រក់ នឹងមកពូជឆ្កែយើងណាស់ ខ្ញុំគិតថាខ្ជិលស៊ីតែម្ដងទៅ ។ ទើបតែស្ដាប់បានប៉ុណ្ណេះ ខ្ញុំក៏ភ្ញាក់ដឹងខ្លួនទៅ ៕

អត្ថបទដែលជាប់ទាក់ទង