ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ទេវតាកាន់កាំភ្លើង ជារឿងរបស់ទេវតា

76

ទេវតាព្រះនាមករិណីទេវីដែលចុះមកគ្រងដែនជម្ពូរទ្វីបនាឆ្នាំនេះបាននិយាយការពារខ្លួនថាករណីដែលខ្លួនចុះមកដោយមានកាន់កាំភ្លើងនៅដៃឆ្វសងនិងដៃស្ដាំកាន់កង្វេរវាជារឿងរបស់ទេវតាទេមិនមែនជារឿងរបស់មនុស្សលោកឡើយ ។

ទេវតាក៏ខ្លាចស្លាប់ដូចមនុស្សលោកដែរម្យ៉ាងទៀតនៅស្ថានមនុស្សការសម្លាប់គ្នាក្រៅច្បាប់ទោះមិនមានច្រើនក៏នៅកើតមានខ្លះៗ
នៅតាមតំបន់ខ្លះនិងពេលវេលាខ្លះដែរ ។ជួនកាលពពួកភេរវជនឆ្លងដែនយកស្រុកខ្មែរធ្វើជាកន្លែងសងសឹកគ្នា ជាកន្លែងចាប់គ្នាជម្រិតយកលុយជួនកាលក៏នៅមានខ្មែរគ្នាឯងសម្លាប់គ្នាដើម្បីផលប្រយោជន៍ ក៏រំលោភសម្លាប់ក៏មានដែរ ។

រឿងដែលសំខាន់សង្គ្រាប់រវសងរុស្ស៊ី និង អ៊ុយក្រែនក៏នៅឆាបឆេះចុះលោតែកងទ័ពរបស់តាទីន ឬ កងទ័ពរបស់ហ្ស៊េឡេនស្គីវ៉ៃច្រ
ឡំទេវតាទៅហើយទេវតាមានគ្រោះថ្នាក់តើបាននរណាមកគ្រប់គ្រងក្នុងដែនជម្ពូរទ្វីបនាអាណត្តិនេះព្រោះទេវតាគ្មានអនុប្រធានសម្រាប់ឡើងជំនួសជាស្ដីទីឡើយ ។

សូមកុំច្រណែនជាមួយទេវតាទោះបីជាទេវតាកាន់កាំភ្ើលងក៏ទេវតាមានលិខិតឧទ្ទេសនាមត្រឹមត្រូវដែស៊ីញ៉េពីព្រះឥន្ទ្រ និង មាន
បោះត្រាយល់ព្រមពីស្ថានមនុស្សលោកដែរ ។ សូមកុំខ្វល់ជាមួយទេវតា ឬ ខ្លាចទេវតាយកកាំភ្លើងទៅប្រើក្នុងគោលដៅអាក្រក់ឲ្យសោះបើមិន
ជឿទេសរសេរសំបុត្រទៅសួរព្រះឥន្ទ្រទៅដឹងហើយ ។

រឿងស្ថានមនុស្សគឺមនុស្សជាអ្នកដោះស្រាយដោយប្រើ់ច្បាប់របស់មនុស្សលោកមិនអាចយកច្បាប់របស់ទេវតា ឬ ស្ថានលើមកប្រើ
បានទេសូមមេត្តាដ្ងប់ចិត្តពីរឿងទេវតាកាន់កាំភ្លើងទៅហ្នា ! សូមអនុមោទនា ៕

អត្ថបទដែលជាប់ទាក់ទង