ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អ្នកសុំទានដែលចម្លែកៗ

58

ភ្នំពេញ ៖ ស្រុកណាក៏មានអ្នកសុំទាន ឬ ហៅថាស្មូមយាចកដែរគ្រាន់តែអ្នកខ្លះគេសុំដើម្បីការងារមនុស្សធម៌ដូចជាប្រគំតន្ត្រី ជិះកង់រៃអង្គាស
ដើម្បីយកថវិកាទៅជួយជនក្រីក្រ ចាស់ជរា ឬក្មេងកំព្រាជាដើម ។

ថ្ងសមុននៅក្នុងបណ្ដាញសង្គម(ហ្វេសប៊ុក)គេបង្ហោះពីបុរសសុំទានមួយរូបដែលបង្ហាញពីភាពហ៊ឺហារគឺគាត់សុំយកទៅទិញបាយមាន់សម្រាប់បរិភោគ ជក់បារី៥៥៥ និងផឹកភេសជ្ជៈថ្លៃៗ។នេះជាជីវិតឯកជនរបស់គាត់ដែលបង្ហាញាថាទោះបីគាត់ដើរសុំលុយគេក៏ពិតមែនតែ
គាត់មិនសេពគ្រឿងញៀនឡើយតែគាត់បរិភោគអាហារថ្លៃៗ ឆ្ងាញ់ៗ ។

ថ្ងៃមុននាយខ្ញុំក៏បានជួបដោយចែដន្យចំពោះអ្នកសុំទានម្នាក់ផ្សេងទៀតដែលប្រពន្ធគាត់ទូរស័ព្ទពីស្រុកឲ្យគាត់ត្រឡប់ទៅស្រុកវិញ
ដើម្បីជួយធ្វើស្រែព្រោះភ្លៀងចាប់ផ្ដើមធ្លាក់ហើយ ។គាត់មិនត្ឹមតែបដិសេធសំណើប្រពន្ធប៉ុណ្ណោះទេតែគាត់ទទូចឲ្យប្រពន្ធមកលេងគាត់នៅ
ភ្នំពេញទៀតផង ។

ប្រពន្ធគាត់បានតបមកវិញថាមិនទៅទេនៅធ្វើស្រែបើឯងមិនមកនោះ ។ប្ដីរបស់គាត់តបថាមិនអីទេចាំខ្ញុំផ្ញើលុយទៅជួលគេឲ្យភ្ជួរ
រាស់ និង ដកស្ទូងសាបព្រោះមួយចប់តែម្ដងឯងកុំបារម្ភ ។នេះជារឿងមួយ ។
មួយទៀតគឺប្រភេទអ្នកសុំទានជាន់ខ្ពស់ដែលជិះយន្ដហោះពាក់ក្រវាត់ ក ឆ្លងទ្វីបទៅសុំទានគឺសុំបានសុទ្ធតែលុយដុល្លារ លុយយូរ៉ូ
ជួនកាលលុយហ្វ្រង់របស់បារាំង និងលុយបរទេសផ្សេងៗទៀត ។

អ្នកសុំទានរូបនោះឈ្មោះសម រង្ស៊ីលុយគេសុទ្ធតែដាក់ក្នុងស្រោមសំបុត្រឲ្យដោយគ្រាន់តែគាត់ជេររដ្ឋាភិបាលកន្លះម៉ោង ឬ មួយ
ម៉ោងលំហែរអារម្មណ៍ទៅលុយធ្លាក់មកហើយ។ពេលនេះម្ចាស់ទានមួយចំនួនភ្ញាក់ខ្លួនហើយក៏បបួលគ្នាជេរគាត់យ៉ាងចាស់ដៃទៅតាមកំហឹង
របស់ពួកគេដែរហើយ ។

ពួកគេនិយាយថាអញខំស៊ីឈ្នួលគេម្ង៉ៃៗគ្មានពេលជួបប្រពន្ធកូនបែរជាមកចាញ់បោកអ្នកសុំទានប្រភេទសម រង្ស៊ីទៅវិញ ។អ្ហ៊ី ! នេះ
បានចំជាអាអ្នកសុំទានបោកមែន ៕

អត្ថបទដែលជាប់ទាក់ទង