ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ តារា !

71

ភ្នំពេញ ៖ តារា ! អ្នកខ្លះគេថាជាផ្កាយ ខ្លះគេថាអាតួ ឯ អ្នកខ្លះទៀតគេហៅថាមីតួ ឬួ កញ្ញាតួ មីអូនតួ នាងតួ លោកតួ ពូតួ អាប្រកាច់តួគឺគេ ហៅទៅតាមការទម្លាប់ ឬ ឥរិយាបថរបស់អ្នកហៅផ្ទាល់តែម្ដង ។
សម្រាប់ខ្ញុំគឺហោថាអាអូនតួឬនាងតួព្រោះពួកគាតជាមនុស្ស។

តារារះលើមេឃហើយទំនងជាបែបនេះហើយទើបមនុស្សនានានៅពេលដែលមិនទាន់ក្លាយជាតារានិយាយពីខិតខំស្វះស្វែងធ្វើខ្លួនឲ្យក្លាយជាតារាទៅបីពេលខ្លះខំយួរស្បែកជើងឲ្យគេ បើគេប្រើទៅទិញស្អីឲ្យ
គេស៊ីដែលគេនោះជាតារានិយាយពីខិតខំរត់ជើង៣ជើង៤ទៅហើយពេលខ្លះចំណាយលុយខ្លួនឯងទិញឲ្យគេទៅទៀត ។

ដោយសារតែពួកគេមុននឹងក្លាយជាតារាវេទនាបែបនេះហើយទើបពេលគេបានក្លាយខ្លួនជាតារាវិញនោះនិយាយពីខំដើរងើយ
មើលលើព្រោះខ្លាចគេមិនដឹងថាខ្លួនជាតារា ។ក្លាយជាតារាដំបូងមិនទាន់មានអ្នកអែបអបនោះដើម្បីបង្អួតថាខ្លួនជាតារាក៏យកឧ៍ពុក ឬម្ដាយជួនកាលម្ដាយមីង ជួនសង្សារឲ្យជួយយួរស្បែកជើង សម្លៀកបំពាក់ឲ្យខ្លួនដើម្បីឲ្យសក្តិសមជាតារា ។

អ្ហ៊ើយ ! មើលទៅដូចជាវេទនាណាស់ហ្ន ! តែដល់ពេលធ្លាក់ខ្លួនឈឺវិញអ្ហេះនិយាយពីពឹងអ្នកនេះពឹងអ្នកនោះឲ្យខិតខំរកជំនួយឲ្យ
ខ្លួនដើម្បីបានរស់បន្តអាជីពទៅមុខទៀត ។ពេលនោះហើយដែលអាទម្លាប់ដើរងើយលើវាធ្វើឲ្យយើងអន់នោះ ។ហេស ! ហេស ! ពាក្យខ្មែរបាននិយាយថាអ្នកដែលសើចក្រោយគេទើបជាអ្នកខ្លាំងពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង