ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ : ជន្លេន !

49

ភ្នំពេញ ៖ ជន្លេនគឺជាប្រភេទសត្វស្ទើរល្មូនដែលរស់ក្នុងដី ស៊ីដី បែបនេះហើយទើបទេ តែងតែនិយាយចំអកដល់ពពួកមនុស្សដែលចូលចិត្តបន្លំ ឬ កេងប្រវ័ញ្ច ឬ ប្លន់យកដីគេនោះថាជាមនុស្សជន្លេន ។

ប្រភេទមនុស្សជន្លេននេះគឺគេហៅថាមហាថោកមែនទែនហើយ ។តាមពិតពួកមនុស្សប្រភេទនេះភាគច្រើជាត្រកូលអភិជន ជា
សេដ្ឋី ជាអ្នកមានស្ដុកស្ដម្ភ ។ពួកគេតែងតែបង្ហាញពីភាពហ៊ឺហារ ជីវិតមើលទៅដូចជាថ្លៃថ្នូរសម្បើមណាស់តែបេះដូងវិញមហាគគ្រិច មហាអាក្រក់គឺគេតែងតែកេងប្រវ័ញ្ចអ្នកក្រីក្រដើម្បីផលប្រយោជន៍របស់ខ្លួនដោលមិនខ្វល់ពីការឈឺចាប់របស់អ្នកដទៃឡើយ ។

ពួកនេះតែងតែត្រូវគេដាក់បណ្ដាសារ ដាក់ទំនាយទៅតាមកំហឹងរបស់របស់គេ ។មានពេលខ្លះគេថែមទាំងដៀលថាអាជន្លេនដល់
ងាប់ទៅអ្ហែងនឹងក្លាយជាជន្លេនហើយវើយ ។ជន្លេនចុងក្រោយបានត្រឹមតែជាចំណីត្រី ក្លាយជាចំណីពពួកសត្វស្លាបមួយចំនួនប៉ុណ្ណោះ ។
ដូចពាក្យចាស់ថារស់នៅគ្រាន់តែដើម្បីអាហារ៣ពេលចុះចាំបាច់អីបង្កើតនូវការឈឺចាប់ដល់អ្នកដទៃនោះ ? ចំជាចង្រែមែនហើយ
សម្រាប់អ្នកដែលបង្កើតនូវភាពលោភលន់ចំពោះអ្នកដទៃនោះ ។បែបនេះគេហៅថាគ្មានសម្បជ្ជញ្ញៈជាមនុស្ស ៕

អត្ថបទដែលជាប់ទាក់ទង