ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ សេះ !

182

ភ្នំពេញ ៖ សេះ ! ជាប្រភេទសត្វចតុបាទដែលគេអាចជិះលំហែរអារម្មណ៍ ប្រើសម្រាប់អូសរទេះ ជីះប្រមាញ់សត្វ ជិះប្រណាំងក្នុងវិស័យកីឡា ឬ អាចជិះប្រើក្នុងចម្បាំងក៏បាន ។
សេះមិនត្រឹមតែមានកម្លាំងខ្លាំងប៉ុណ្ណោះទេតែវាក៏មានល្បឿនលឿនអស្ចារ្យដែរ ។សត្វចតុបាទដែលល្បីថាជាសត្វដែលលឿននោះក៏គង់គេជិះសេះតាមប្រមាញ់បាន ។

ដើយសារតែវាខ្លាំងហើយលឿនបែបនេះហើយទើបបណ្ដាក្រុមហ៊ុននានាតែងតែប្រើសេះធ្វើជាយីហោររបស់ខ្លួននោះ ។សូម្បីតែថ្នាំសម្រាប់បុរសប្រើឲ្យមានកម្លាំងសម្រាប់រួមភេទបានយូរ ឬ ពង្រីកប្រដាប់ភេទបុរសដើម្បីផ្គាប់ចិត្តស្រីៗនោះក៏គេប្រើនិមិត្តសញ្ញាសេះដែរ គឺខ្លាំងដូចសេះ និងធំដូចសេះ ។

សេះប្រើតែជើង៤ទេតែលឿន ។ រីឯផលិតផលវិញដោយសារតែអំណួតខ្លាំងពេកគេរហូតដល់ទៅប្រើសញ្ញាសេះដែលដុះស្លាបទៅ
ទៀតផង ។គឺមានន័យថាវាខ្លាំងមែនទែនព្រោះសេះធម្មតាខ្លាំងទៅហើយចុះទម្រាំសេះដុះស្លាបទៀតនោះវាកាន់តែអស្ចារ្យយ៉ាងណាទៅ ?
សូម្បីតែកម្លាំម៉ាស៊ីនក៏គេប្រៀបធៀបជាមួយសេះដែរដូចជាម៉ាស៊ីនខ្លះគេនិយាយថាកម្លាំង៤សេះគឺមានន័យថាកម្លាំងស្មើនឹងសេះ
៤ក្បាល ។រថយន្ដDeux Cheveaux ដែលខ្មែរយើងចំណាំហៅថាឡានអណ្ដើកនោះគឺមានន័យថារថយន្ដដែលមានកម្លាំងស្មើនឹងសេះ២( Deux Cheveaux មានន័យថាសេះ២ក្បាល ។

នៅក្នុងរឿងសាមកុក ឬ នគរទាំង៣ដ៏ល្បីល្បាញរបស់ចិនសេះទន្សាយក្រហមដែលមេទ័ពលី ពូជិះហើយចុងក្រោយធ្លាក់មកក្នុង
កណ្ដាប់គួន អ៊ីនោះក្នុងមួយថ្ងៃរត់បាន១.០០០យោជន៍ ។តែរឿងនេះនៅពេលដែលគេលើកយកមកត្រូលលេងនោះទោះបីគេបង្អួតពីកេរ្តិ៍ឈ្មោះសេះទន្សាយក្រហមក៏ពិតមែនក៏ឆាវ ឆាវ ចំអកថាសេះទន្សាយក្រហមមិនដែលលឿនជាងអា៥៧០នោះទេ ។ហេតុនេះសូមកុំប្រញាប់
ជឿលើយីហោរសេះពេក ៕

អត្ថបទដែលជាប់ទាក់ទង