ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ី ព្រមានដាក់ពង្រាយ អាវុធនុយក្លេអ៊ែរ ទៅកាន់ព្រំដែនអឺរ៉ុប បើទាហានណាតូ ហ៊ានឈរជើងនៅហ្វាំងឡង់ និងស៊ុយអែត

86

អន្ដរជាតិ៖ ទូរទស្សន៍រដ្ឋរុស្ស៊ី បាននិយាយរាយការណ៍ថា ទីក្រុងម៉ូស្គូ នឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរទៅកាន់ព្រំដែនអឺរ៉ុបរបស់ខ្លួន បើសិនជាហ្វាំងឡង់ និងស៊ុយអែត អនុញ្ញាតឲ្យមានមូលដ្ឋានទ័ពនៅលើទឹកដីរបស់ពួកគេ ក្រោយចូលជាមាជិកសម្ព័ន្ធណាតូ ។

ប្រទេសហ្វាំងឡង់មានព្រំដែនប្រវែងប្រហែល ១.៣៣៥គ.ម ជាមួយរុស្ស៊ី ហើយបើសិនជាការដាក់ពាក់សុំជាសមាជិកណាតូ ត្រូវបានគេផ្តល់សច្ចាប័នហើយនោះ ព្រំដែនរបស់ណាតូ នឹងកើតឡើងទ្វេដង។

ប្រទេសទួរគីបានបង្កើនការព្រួយបារម្ភអំពីប្រទេសទាំងពីរក្នុងការចូលជាសមាជិក ដោយចោទប្រកាន់ ថាពួកគេគាំទ្រពួកសកម្មប្រយុទ្ធឃឺដ ដែលទីក្រុងអង់ការ៉ាចាត់ទុកថាជាភេរវករ។ ប្រមុខការទូតទួរគី លោក ម៉េវលូត កាវូសូគ្លូ (Mevlut Cavusoglu) បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសសុយអែត និងហ្វាំងឡង់ ត្រូវតែបញ្ឈប់ការគាំទ្រក្រុមភេរវករនៅក្នុងប្រទេសរបស់ពួកគេ ដោយការផ្ដល់ការធានាសន្តិសុខច្បាស់លាស់ និងដកបម្រាមនាំចេញលើទួរគី ខណៈប្រទេសទាំង២នេះ ព្យាយាមចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ៕

អត្ថបទដែលជាប់ទាក់ទង