ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ នៅពេលដែល”ភ “អស់ក្បួន

82

ភ្នំពេញ ៖ មនុស្សតែងតែអួតខ្លួនឯងថាឆ្លាតហើយក៏តាំងដើរភគេភឯងថាខ្លួនពិតជាខ្លាំង ខ្លួនពិតជាពូកែតែដល់ពេលមួយភអស់ក្បួនទៅ
ទើបដឹងថាខ្លួនឯងមហាអន់មែនទែន ។

រដូវឃោសនាបោះឆ្នោតមុនៗនិយាយពីបក្សដែលសម្បូរវោហារបោកនោះនិយាយពីអួតខ្លះថាប់ខ្លកួនឈ្នះឆ្នោតចាប់មេឃយក
មកស្ងោរស៊ុបចែកគ្នាស៊ីឲ្យស្គាល់រសជាតិ ខ្លះចង់ចាប់ពពកមកឆាក្ដៅតែដល់មិនខ្មេះស្រាប់តែការឃោសនាបោះឆ្នោតឃុំ សង្កាត់លើកនេះ
ដូចជាមិនសូវមានអ្នកបញ្ចេញវោហារបោកសោះ ។

និយាយដោយត្រង់ទៅចុះមានសមត្ថភាពប៉ុណ្ណាអួតតែត្រឹមហ្នឹងហើយកុំនិយាយឡើងសុទ្ធតែចង់កាច់ភ្នំឧិរ៉ាល់មកធ្វើកៅអីអង្គុយ
វាដូចជាមិនទំនងសោះតែម្ដងហើយ ។ដោយចង់ឈ្នះឆ្នោតពេកកាលពីមុនខ្លះនិយាយឡើងសុទ្ធតែផ្ដលប្រាក់ខែដល់ប្រជាជនគ្រប់ៗគ្នា
ចុម ! ពិតជាខ្លាំងព្រោះប្រជាជានជាង១៦លាននាក់ទៅរកលុយឯណាមកបើកប្រាក់ខែឲ្យពួកគាត់នោះ ?
ដល់ពូកែពេកទៅគ្រាន់តែផុតរដូវឃោសនាខ្លះប្ដូដីបាត់តែម្ដង ។មិនឲ្យប្ដូរដីយ៉ាងម៉េចបើជំពាក់លុយគេតាំងពីថ្លៃទឹកសុទ្ធ ថ្លៃជួល
ឡានហែរបក្ស ថ្លៃសាំងខ្លះជំពាក់ដល់ទៅថ្លៃនំប៉័ងគេទៅទៀត ។បែបនេះទើបគេហៅថាមហាថ្លៃថ្នូរ ។

បោះឆ្នោតលើកនេះមិនដឹងថាលែងហ៊ានអួត ឬ ក៏គេមិនជួលឡានឲ្យ ឬក៏យ៉ាងណាទេតែមិនសូវឭអួតសោះ ។
តាមពិតបើយើងជាអ្នលក់នំប៉័ងអួតតែនំប៉័ងទៅ បើលក់នំគមអួតពីនំគមទៅកុំទៅអួតពីរឿងចាប់មេខមកស្ងោរស៊ុប ឬ ចង់ឆាក្ដៅ
ពពកឲ្យសោះខ្មាសគេវើយ ៕

អត្ថបទដែលជាប់ទាក់ទង