ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ៖បុណ្យសក្តិដែលរកបានដោយងាយ

266


ភ្នំពេញ៖សព្វថ្ងៃនេះឱកាសរកបុណ្យរកសក្តិវាស្ទើរតែបានក្លាយ ជារបររកស៊ីមួយហើយ ព្រោះកន្លែងខ្លះបុណ្យសក្តិបានមកដោយការទិញ ខ្លះបានមកដោយបក្សពួកក៏មានដែរ ។តាអាទ្រូកាលពីមុននេះជាអ្នកលក់មឹកក៏អាចពាក់ផ្កាយ បានដែរហើយបន្ទាប់ពីបានផ្កាយពាក់ គេមិនដែលមកធ្វើការទេ តែនៅពេលមកម្ដងៗទោះបីគ្មានប៊ុយរ៉ូអង្គុយ ក៏ពិតមែនហើយខ្លួនឯង វាគ្មានជំនាញក៏ពិតមែនតែគេចេះប្រទេចផ្ដាសសារ អ្នកអ្នកបច្ចេកទេសទាំងទទឹងទឹសបានយ៉ាងពិរោះ ។
ប៉ុន្តែមានបុរសម្នាក់ពាក់ផ្កាយមួយមកប្រាប់តាអាទ្រូថាថ្មីនេះ តាំងពីកូនស្ដេចឡើងមេទាហានមក អាពួកទិញសក្តិពាក់អត់ដែលហាត់ទាហ៊ាន និងចូលបន្ទាយឬទាហ៊ានជ្រើសរើស ពេលយប់ដេកបណ្ដើរហើយគាត់ឱ្យយាមរាល់ថ្ងៃរាល់យប់ ហើយឱ្យទៅបេសកកម្មដូចទាហ៊ាន ធម្តានៅតាមព្រំដែនដូចគ្នាម្ដងម្នាក់ៗ លែងបានហឺហារដើរញ៉ែស្រីតាមខារ៉ាអូខេ ឬតាមហាងដូចមុនហើយពួកគេថា មានតែឈប់ធ្វើហើយប្រគល់ ផ្កាយជូនមេវិញទេបានរួចខ្លួន។
និយាយដោយត្រង់ទៅកាលពីស្រុកកើតសង្គ្រាម អ្នកនោះមិនដឹងនៅទីណាទេ ។ សូម្បីតែកាលពីច្បាំងជាមួយថៃក៏អ្នក ទាំងនោះមិនដឹងជាទៅជ្រកពួនឯណា ដែរតែដល់ពេលស្រុកចប់សង្គ្រាម ស្រាប់ពាក់សុទ្ធតែផ្កាយៗទើបដឹងថាខ្លាំងផស់គេមែន ។ពួកគេជិះឡានទំនើបៗចូលកន្លែងធ្វើការម្ដងៗ ហុចលុយឆ្វេចឆ្វាចឲ្យអ្នកយាមមាត់ច្រក ដើម្បីឲ្យអ្នកយាបគោរព និង ហៅខ្លួនថាមេៗ ។និយាយដោយត្រង់ៗទៅបើចង់ក្លាយខ្លួនជា មេខ្ញុំមិនចាំបាច់យកលុយទៅសូកគេទេ ម៉ាបុណ្យសក្តិបានដោយលុយមិនមានន័យ និងតម្លៃឡើយ ។ ចង់ឱ្យគេហៅមេដូចជាមិនលំបាកទេគ្រាន់តែចំណាយលុយ ចូលជំទាលក្នុងខារ៉ាអូខេទៅពេល ចេញមកវិញឱ្យក្រុមសន្តិសុខ១០០ ឬជាង១០០ដុល្លារម្ដងៗទៅបើមិនក្រុមសន្តិសុខហៅមេៗម៉ាកប់ស៊េរីតែម្ដងឥឡូវ ។
ហេស ហេ បុណ្យសក្តិដែលរកបានដោយងាយពេក ក៏មិនសូវជាមានកិត្តិយសដូចបុណ្យសក្តិ ដែលបានមកដោយសមត្ថភាព ដោយការតស៊ូដែរ ។បុណ្យ សក្តិដែលគ្មានប៊ុយរ៉ូអង្គុយយកមកធ្វើអ្វី បុណ្យសក្តិលំអរកន្លែងធ្វើការ និងអង្គុយតែតុកាហ្វេខ្ជិលយក ណាស់សម្រាប់ខ្ញុំ ។តែថាអញ្ចឹងក៏មិនកើតដែរព្រោះពេលនេះ មេៗបក្សដែលចូលរួមប្រជែង កៅអីតំណាងរាស្តអាណត្តិទី៦ដែលគ្មាន កៅអីមួយសោះផងក៏បាន តួនាទីស្មើទេសរដ្ឋមន្ត្រីដែរនោះ ។លើកក្រោយតាអាទ្រូនឹងបង្កើតបក្សមួយលេង នឹងគេហើយក្រែងបានធ្វើទេសរដ្ឋមន្ត្រីចៅហៅដូចគេដែរ ៕

អត្ថបទដែលជាប់ទាក់ទង