ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ីបញ្ចេញវីដេអូប្រព័ន្ធមីស៊ីល SAM ក្នុងសកម្មភាព នៅអ៊ុយក្រែន

239

អ៊ុយក្រែន ៖ ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃពុធ បានចែករំលែកវីដេអូ បង្ហាញពីប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស (SAM) ដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសអ៊ុយក្រែន។

ក្រសួងបាននិយាយថា អង្គភាពការពារដែនអាកាសដែលមានប្រព័ន្ធ Tor-M2 និង Buk-M3 SAM តាមដាន និងបំផ្លាញរាល់អ្វីដែលគំរាមកំហែងដល់ជនស៊ីវិល និងយោធាពីលើអាកាស។ ប្រព័ន្ធ Tor-M2 បំពេញភារកិច្ចគ្របដណ្តប់លើប្រព័ន្ធ Buk-M3 ដែលមានថាមពលកាន់តែខ្លាំងជាងមុន ដោយក្រុមបុគ្គលិកត្រូវផ្លាស់ប្តូរទីតាំងជាញឹកញាប់ ដើម្បីគេចចេញពីប្រព័ន្ធប្រមាញ់ SAM របស់អ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova កាលពីថ្ងៃពុធបាន អះអាងថា ចំនួនទាហានស៊ីឈ្នួលបរទេសដែលត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន បានថយចុះពាក់កណ្តាលនៅដើមខែមិថុនានេះ។

អត្ថបទដែលជាប់ទាក់ទង