ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ស្ទាវ !

190

ភ្នំពេញ ៖ ស្ទាវ ! គឺជាស្ដៃយ៍របស់មនុស្សយុគសម័យនេះ ។រាល់ទង្វើទាំងអស់ត្រូវសម្ដែងចេញឲ្យ
ឃើញថាខ្លួនជាមនុស្សស្ទាវ ។
មនុស្សប្រុសសម័យមុនស្មានតែហ៊ានចោះស្លឹកត្រចៀកពាក់ក្រវិលឬ?បើហ៊ានតែចោះត្រចៀកពាក់ក្រវិលសាកមើល៍បើមិនត្រូវគេហៅថាអាពងកោបឥឡូវហ្នឹង ។ពីដើមមនុស្សប្រុសចោះត្រចៀកគឺល្បីតែម្ដង។

ចុះមនុស្សស្រីវិញស្ដៃយ៍ស្ទាវនោះវាយ៉ាងម៉េចដែរ ?មនុស្សស្រីលោតែហ៊ានពាក់អាវជិត
កដោយមិនហ៊ានបង្ហាញទ្រូងទេនោះគេមិនត្រឹមតែចំអកឲ្យចាជាមនុស្សទាន់សម័យទេតែគេ
ដៀលថាមីសម្រែទៅទៀត ។ដៀលគ្នាសុទ្ធតែមិសម្រែតែស៊ីអង្កររបស់អ្នកស្រែ រកតែមានស្រែត្រីស្រែទេតើអ្ហី ។

សព្វថ្ងៃនេះរហូតដល់អ្នកខ្លះនិយាយថាបើមិនចេះផឹកស្ទីង(ភេសជ្ជៈម្យ៉ាង)ទេថាមិន
ស្ទាវទៅទៀត ។ដោយសារតែចង់ឲ្យគេសរសើរថាខ្លួនស្ទាវនោះមីនាងៗខ្លះគ្រាន់ផ្សព្វផ្សាយ
លក់ឥវ៉ាន់តាមអនឡាញសោះដោះបិទតែចុងបន្តិចៗខោព្រលែងអ្ហែងកប់ៗគ្រលាន ។អញ្ចឹង
តើបានជាសត្វមូសវាដៀលថាទៅភ្នំពេញពងវារឹងរហូតដោយសារតែមនុស្សស្រីស្លៀកខ្លីៗវា
លំបាកទ្រាំក៏រត់មកស្រែវិញទៅហើយបើចងើខាំបឺតយកឈាមក៏មិនហ៊ានដែរព្រោះមុនចេញ
ទៅណាម្ដងៗនិយាយពីលាបស្អីខ្លះទេពេញៗខ្លួននោះ ។

ដើម្បីបានទទួលកេរ្តិ៍ឈ្មោះថាស្ទាវខ្លះខំស៊ីអាចម៍គោជ្រលក់អំបិលម្ទេស ខ្លះស៊ីដើមដំ
បងយក្ស. . .អញ្ចឹងតើបានជាយក្សល្ខោនសព្វថ្ងៃគ្មានដំបងកាន់សម្រាប់ធ្វើសង្គ្រាមនោះ ។ចាំ
មើលឆ្នាំក្រោយៗ គេបង្កើតវិធីដើម្បីឲ្យក្លាយជាស្ទាយនោះរបៀបណាទៀត ហេស ! ហេ ! នេះបានចំជាមនុស្សស្ទាវមែន ៕

អត្ថបទដែលជាប់ទាក់ទង