ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្គ្រាមរុស្សី-អ៊ុយក្រែន​, ប្រធានាធិបតីពូទីន បានគម្រាមប្រើអាវុធនុយក្លេអែរជាថ្មីទៀត​ និងដាក់ពង្រាយមីសុីលឆ្លងទ្វីប ICBM ធុន​ Sarmat​ នៅចុងឆ្នាំនេះ

145

បរទេស៖ ថ្មីៗនេះលោកប្រធានាធិបតីពូទីន បានគម្រាមប្រើអាវុធនុយក្លេអែរជាថ្មីទៀត​ និងថាដាក់ពង្រាយមីសុីលឆ្លងទ្វីប ICBM ធុន​ Sarmat​ នៅចុងឆ្នាំនេះ។

 

លោកបានលើកទ្បើងថា:” យើងមិនបានគម្រាមកំហែងនរណាទេ ប៉ុន្តែនរណាក៏ដឹងថាយើងមានអាវុធនុយក្លេអែរដែរ ហើយយើងនឹងប្រើប្រាស់វាដើម្បីការពារអធិបតេយ្យភាពរបស់យើង។ ប្រសិនបើយើងត្រូវគម្រាមកំហែងយើងនឹងប្រើវាហើយ”។

មីសុីលឆ្លងទ្វីប Sarmat ជាមីសុីលធំជាងគេលើលោកដែលអាចបាញ់បានចម្ងាយលើសពី១មុឺនគម​ អាចបំពាក់ក្បាលលុយក្លេអែរបាន​ដល់​១០គ្រឿង អាចកំទេចគោលដៅទំហំប៉ុនប្រទេសបារាំងបាន ហើយពុំមានប្រព័ន្ធការពារណាអាចទប់ទល់វាបានទេពេលបច្ចុប្បន្ននេះ បើតាមការអះអាងរុស្សី។

សួរថាតើនរណាគម្រាមកំហែងនរណាឥលូវនឹង?
រុស្សីកំពុងទទួលបានជោគជ័យជាបន្តបន្ទាប់និងបានកាប់កាប់ភាគខាងកើតអ៊ុយក្រែនដំបន់ដុនបាស់អស់ទៅហើយ។ កងទ័ពអ៊ុយ​ក្រែន​ក៏ទន់ដៃហើយឥលូវនេះកំពុងអង្វរសុំជំនួយពីលោកខាងលិចបន្តទៀតដែលកាន់តែថយចុះតិចទៅៗ។

សេចក្តីថ្លែងរបស់លោកពូទីនមិនខុសអ្វីពីប្រពន្ធដេញវាយប្តីរត់ចូលក្រោមគ្រែហើយ​បែរជាស្រែកថា” ជួយផងៗ”​នោះទេ។

តាមពិតទៅគាត់ចង់គម្រាមលោក​ខាងលិចកុំអោយរវីរវល់ទុកអោយគាត់លេបយកតំបន់ដុនបាស់របស់អ៊ុយក្រែនរហូតតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង