ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ឧិ៍ ! កៅអី

94

ភ្នំពេញ ៖ កៅអី ! វាមិនខ្វះទេបើគេចង់បានឲ្យតែមានលុយអាចទៅទិញនៅផ្សារបាន ចង់អាកៅអី
ជ័រ អាកៅអីវិល កៅអីឈើ ឬដែកអ្ហូស មិនខ្វះទេ ។
តែសម្រាប់សង្គមខ្មែរកៅអីវាសំខាន់ខ្លាំងណាស់ពិសេសកៅអីពាំណាចកៅអីដែលមានសក្តិ កៅអីដែលគេរណប កៅអីដែលងាយរកចំណូល កៅអីដែលអាចបញ្ជាគេបានជាដើម ។

អញ្ចឹងហើទើបនរណាក៏ចង់បានកៅអីបែបនេះដែរ ។ខ្លះគ្រាន់តែមេឈឺក៏ចាប់ផ្ដើមរត់
ការដណ្ដើមកៅអី អាខ្លះក៏កាន់តែចង្រៃគ្រាន់តែមេទៅពិនិត្យសុខភាពនៅក្រៅប្រទេសសោះ
ក៏រត់ទៅអុជធូបបន់ស្រន់ឲ្យមេមានជម្ងឺធ្ងន់ធ្ងរអាលនឹងខ្លួនរត់ការយកកៅអីនោះមកអង្គុយម្ដងសាកមើល។
មែនតើខ្លះខិតខំរត់ការទាំងយប់ដើម្បីកៅអីបែបនេះព្រោះជាប្រភេទកៅអីដែលមានផលប្រយោជន៍សម្រាប់ក្រុមខ្លួន ។សូម្បីតែលេងកីឡាក៏គេត្រូវការកៅអីសម្រាប់ឡើងទៅលេងនៅ
វគ្គបន្តទៀតដែរនេះជាគុណប្រយោជន៍របស់កៅអី។កៅអីដែលទិញនៅផ្សារវាជាប្រភេទកៅអី
សាមញ្ញដែសម្រាប់អង្គុយធម្មតាតែគ្មានអំណាចគ្មានផលប្រយោជន៍ឡើយ ។

កៅអីវាឆ្ងាញ់ជាងស្ករតាំងម៉ែនៅក្នុងរឿងគុននិយមចិនទៅទៀត ។សូម្បីតែនៅក្នុងគ្រួ
សារដ៏សាមញ្ញមួយពេលខ្លះគេប្រជែងគ្នាដណ្ដើមកៅអីដែរហ្នឹង ។ថ្ងៃមុនមានគ្រួសារមួយ
យាយខំយកកៅអីទៅដាក់អង្គុយលេងមុខផ្ទះតែដោយគាត់រវល់មួយភ្លែតនោះស្រាប់តែតាគាត់
មកអង្គុយមុនធ្វើឲ្យគាត់មានប្រតិកម្មភ្លាម ។

យាយស្រែគម្រាមតាថាកៅអីនេះគាត់ជាអ្នកយកមកហេតុអ្វីតាឯងអង្គុយទៅវិញឯតា
ក៏គម្រាមតបថាឯងយកមកអញអង្គុយមិនបានអ្ហី ?នេះគ្រាន់តែជាបញ្ហាតូចតាចក្នុងគ្រួសារ
សាមញ្ញមួយប៉ុណ្ណោះក៏គង់ប្រជែងគ្នាដណ្ដើមកៅអីចុះទម្រាំកៅអីដែលមានអំណាចនរណាដែលមិនចង់បាននោះ ៕

អត្ថបទដែលជាប់ទាក់ទង