ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ហាមនោមទីនេះ !

179

ភ្នំពេញ ៖ នៅក្បែរផ្លូវសាធារណៈមួយមានផ្លាកសញ្ញាមួយដាក់ថា៖”ហាមនោមទីនេះជនល្មើស
នឹងត្រូវពិន័យជាប្រាក់ចំនួន5ម៉ឺនរៀល”។
ជាមួយនឹងការដាក់បម្រាមបែបនេះនៅក្បែរទីកន្លែងនោះមានប៉ូលីសម្នាក់លាក់ខ្លួនចាំ
ចាប់នរណាដែលល្មើសនឹងបម្រាមនេះ។
ពេលនោះមានបវុរសម្នាក់បានបំពាននឹងស្លាកសញ្ញាបម្រាមនេះប៉ូលិសក៏បានចាប់ខ្លួនបុរសរូបនោះដែលបំពានមកនោមនៅកន្លែងហាមឃាត់នោះ។

ពួកគេជជែកគ្នាយ៉ាងតឹងសរសៃកដាក់គ្នាប៉ូលិសក៏បានសួរទៅបុរសនោះថាហេតុអី្វអ្នកឯងមកនោមនៅទីនេះ?អ្នកឯងមិនឃើញស្លាកសញ្ញាគេហាមទេឬអី?បុរសរូបនោះតបយ៉ាងសោះអង្គើយថាអោយខ្ញុំសូមទោស”។
ប៉ូលិសមិនតបច្រើនឡើយតែប៉ូលីសបានសរសេរប័ណ្ណពិន័យជាប្រាក់ចំនួន៥ម៉ឺនរៀលហុចទៅឲ្យបុរសរូបនោះព្រមទាំងនិយាយថា”អ្នកឯងត្រូវបង់ពិន័យ៥ម៉ឺនរៀល។

បុរសក៏បានអោយលុយក្រដាស់១០ម៉ឺនទៅអោយប៉ូលិសហើយអោយប៉ូលិសអាប់លុយមកគាត់វិញ។ប៉ូលិសក៏តបទៅវិញថា”អ្នកឯងត្រូវតែនោមម្តងទៀតហើយដើម្បីបង្គ្រប់លុយនេះព្រោះអីខ្ញុំអត់មានលុយអាប់ទេ”។
បុរសរូបនោះតបទៅវិញថាថ្ងៃនេះខ្ញុំនោមអស់ហើយ។បើគ្មានលុយអាប់ឲ្យខ្ញុំវិញទេចាំស្អែកខ្ញុំមកនោមម្ដងទៀតបង្គ្រប់លុយបានឬទេ ?ប៉ូលីសតបថាអញ្ចឹងក៏បានដែរ ។ជួយពិចារណាមើលបើគាត់មកនោមមែនតើនរណាជាអ្នកខុស ?៕

អត្ថបទដែលជាប់ទាក់ទង