ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ លុយមិនដែលដុះលើដើមឈើទេ

61

ភ្នំពេញ ៖ នៅក្នុងថ្នាក់រៀនមួយអ្នកគ្រូដើរចូលមកក្នុងថ្នាក់រៀនហើយណែនាំអោយសិស្សខិតខំ
រៀនសូត្រដោយនិយាយថា:” លុយមិនមែនដុះលើដើមឈើទេ”។
អាផ្លយដែលចូលចិត្តសកទៅគ្រូវិញនោះបានក្រោកទ្បើងសួរទៅអ្នកគ្រូវិញថា:”ចុះបើលុយមិនដុះលើដើមឈើទេ ហេតុអីក៏ធនាគារមានសាខា(មែក)ធ្វើអី?
អ្នកគ្រូមិនតបតឡើយតែអ្នកគ្រូដើរមកជិតនាយផ្លយព្របទាំងយកដៃទៅស្ទាបថ្ងាសនាយផ្លយជាមួយនឹងសំដីថាក្បាលឯងដូចជាក្ដៅបន្តិចៗណេះលេបថ្នាំប៉ារ៉ាសេតាម៉ុល
មួយគ្រាប់ទៅហើយបើនៅក្ដៅទៀតពេលទៅដល់ផ្ទះឲ្យប៉ា ម៉ាក់ឯងយកឯងទៅវត្តស្រោចទឹក
ចេញទើបបានធូរមកវិញ ។

ចុមអាផ្លយនិងអ្នកគ្រូលេងមែនទែនហើយតើ?នាយស្ញុំពីមុនធ្លាប់តែឭុគេនិយាយថា
លុយអាចបង្កើតកូនបង្កើតចៅបាន ។បើមិនជឿទៅសួរគណនេយ្យឬបេឡាមើលទៅដឹងហើយ
ព្រោះពួកគាត់ទំនងជាបា ឬែ មេលុយទើបចេះឲ្យលុយបង្កើតកូនបែបនេះ ។
ស្ថាប័នខ្លះប្រាក់ខែបុគ្គលិកត្រូវបើកថ្ងៃទី១ដើមខែតែគណនេយ្យ ឬ បេឡាគេយកទៅ
ចងការមួយថ្ងៃ២ថ្ងៃសិនដើម្បីយកការចាយអាប្រាក់ការនេះហើយដែលគេហៅថាកូន ចៅ
លុយនោះ ។

សម្រាន់ផ្លយដែលដាក់ផ្លែចំពោះអ្នកគ្រូនោះអាចថាជួនកាលគាត់ឆ្ងល់មែនព្រោះគាត់
នៅរៀនសាលាចំណេះទូទៅហេតុនេះអាចគាត់មិនដឹងពីរឿងធនាគារដែលបែកមែកគ្រប់ខេត្ត ក្រុង ខ្លះដល់ស្រុកទៅទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង