ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិតជាក្លាហានដ៏សាហាវមែន ក្រុមក្មេងទំនើង ជិះម៉ូតូចេញពីខណ្ឌច្បារអំពៅ ទៅកាប់ប្លន់ម៉ូតូ នៅស្រុកកៀនស្វាយ ត្រូវប៉ូលិសចុះបង្រ្កាប

158

 

កណ្ដាល ៖ កាលពីព្រឹកថ្ងៃទី១២ខែកក្ដដានេះលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ និង លោកវ៉េង កុសល អធិការរងប៉ូលិសស្រុកកៀនស្វាយទទួលផ្នែកព្រហ្មទណ្ឌស្រុកបានអោយដឹងថាដោយស្តីពី:ករណី លួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ)កាលពីម៉ោងជាង១កណ្ដាលយប់នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះនៅចំណុចភូមិ ព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកអធិការ និង លោកអធិការរងបានអោយដឹងថាចំពោះជនរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងគឺទី១ឈ្មោះវ៉េង សុផាន់ ហៅ ទក ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នករៀបឆាកអកកេះ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល(អ្នកឌុប)។
ទី២/ឈ្មោះមឿន គឹមហង្ស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបថ អ្នករៀបឆាកអកកេះ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល(អ្នកជិះកណ្តាល) និង ទី៣/ឈ្មោះសែ ពៅ អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករៀបឆាកអកកេះ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល(អ្នកជិះក្រោយ)។

រីឯជនសង្ស័យមានគូកនវា២នាក់ពោលគឺទី១/ឈ្មោះចក់ រដ្ឋា ហៅវ៉េវ ភេទប្រុស អាយ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន) និងទី២/ឈ្មោះសុឹម សំបូរ ហៅឌុនភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន-ធ្លាប់ជាប់ពន្ធានាគារពីបទលួច ទទួលផលចោរកម្ម និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។

ចំពោះវត្ថុតាងចាប់យករួមមាន៖
១/ដាវកែច្នៃធ្វើអំពីដែក ដងឈើ មានប្រវែង៦០ សម ដងប្រវែង២០សម ផ្លែដែកប្រវែង៤០ សម មានមុខទទឹង០.៥សម។
២/ខោខៅប៊យជើងវែងមួយពណ៌ខៀវក្រម៉ៅម៉ាកGHP ATHLETIC TAPER(របស់ចក់ រដ្ឋា)។
៣/អាវក្រណាត់ដៃវែងពណ៌ខ្មៅចំនួនមួយ(របស់ចក់ រដ្ឋា)។
៤/ខោខៅប៊យជើងវែងចំនួនមួយពណ៌ទឹកបុិចចាស់ម៉ាកCLOSSHIPREMIUM(របស់សុឹម សំបូរហៅឌុន)។
៥/អាវយឺតដៃខ្លីកមូលចំនួនមួយពណ៌ត្រួយចេក(របស់សុឹម សំបូរហៅឌុន)។
៦/សម្ភារះសំរាប់ប្រើប្រាស់គ្រឿងមួយវំនួន។

លោកអធិការ និង លោកអធិការរងទទួលផ្នែកព្រហ្មទណ្ឌបានអោយដឹងទៀតថាដោយនៅថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២ វេលាម៉ោង៩យប់ដោយឈ្មោះសុឹម សំបូរ ហៅឌុន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ខេត្តកណ្ដាល បានជិះម៉ូតូមួយគ្រឿងម៉ាក់Zoomerពណ៌លឿងមិនចាំសេរី និងមិនចាំស្លាកលេខ ស្លៀកខោខៅប៊យពណ៌ទឹកបុិចចាស់ជើងវែង(មូលជើង) ពាក់អាវយឺតដៃខ្លីពណ៌ត្រួយចេក មកផ្ទះឈ្មោះចក់ រដ្ឋា ហៅវ៉េវ ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមកព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាលអំពៅ រាជធានីភ្នំពេញ ដោយប្រើប្រាស់គ្រឿងញៀននឹងពិភាគ្សាគ្នាពីរឿងចេញរកលុយផងដែរ។

លុះដល់ម៉ោងសូន្យនិង៣៤នាទីថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២២ជនសង្ស័យទាំងពីរបានជិះម៉ូតូមួយគ្រឿងម៉ាក់Zoomerពណ៌លឿងដោយឈ្មោះចក់ រដ្ឋា ហៅវ៉េវ ភេទប្រុស ជាអ្នកឌុប។ចំណែកឯឈ្មោះសុឹម សំបូរ ហៅឌុនភេទប្រុសបានយកដាវកែឆ្នៃរបស់ឈ្មោះចក់ រដ្ឋា ហៅវ៉េវ ភេទប្រុសទៅជាមួយ លុពេលជិះម៉ូតូមកចំណុចកើតហេតុខាងលើក៍ឃើញជនរងគ្រោះទាំងបីនាក់ខាងលើនោះកំពុងជិះម៉ូតូមួយគ្រឿងម៉ាក់HONDA Dreamសេ១២៤ពណ៌ខ្មៅសេរី២០២២ពាក់ស្លាកលេខភ្នំពេញ1JK.8950ជិះទិសដៅផ្ទុយគ្នា។ ឃើញដូច្នេះជនសង្ស័យបានជិះម៉ូតូទៅបុកម៉ូតូជនរងគ្រោះហើយក្រោយមកតាមកាប់ជនរងគ្រោះដ៏សាហាវប្រសាចពេញផ្លូវបណ្ដាលអោយត្រូវជនរងគ្រោះឈ្មោះសែ ពៅ ភេទប្រុសត្រូវចំមួយដាវចំខ្នងខាងស្ដាំរងរបួសចំនួន២កន្លែងដេរចំនួន១៧ថ្នេរ។ភ្លាមនោះជនរងគ្រោះឈ្មោះវ៉េង សុផាន់ ហៅទក ភេទប្រុស(អ្នកឌុប)បានផ្ដួលម៉ូតូរួចដកសោម៉ូតូនាំគ្នារត់ បន្ទាប់មកជនសង្ស័យឈ្មោះសុឹម សំបូរ ហៅឌុន ភេទប្រុសបានលោតចុះពីលើម៉ូតូដេញកាប់ជនរងគ្រោះបណ្ដាលអោយត្រូវឈ្មោះវ៉េង សុផាន់ ភេទប្រុសមួយដាវតែត្រូវចុងដាវរបស់ស្រាល ភ្លាមនោះដែរភាគីខាងជនរងគ្រោះបានរើសដុំថ្មគុបចោលសំដៅលើជនសង្ស័យវិញដែរហើយឃើញដូច្នេះជនសង្ស័យទាំង២នាក់បាននាំគ្នាជិះម៉ូតូគេចខ្លួន។

បន្ទាប់មកជនរងគ្រោះបានប្ដឹងមកនគរបាលប៉ុស្តិ៍ឈើទាល ក្រោយពីទទួលបានបណ្ដឹងពីជនរងគ្រោះភ្លាម កំលាំងប៉ុស្តិ៍ឈើទាល សហការជាមួយកំលាំងនគរបាលផ្នែកយុត្តធម៌នៃអធិការដ្ឋានស្រុកកៀនស្វាយដោយញាប់ដៃញាប់ជើងទាំងកណ្ដាលយប់ចុះមកដល់កន្លែងកើតហេតុស្រាវជ្រាវ និងប្រម៉ែប្រមូលព័ត៌មានពីកន្លែងកើតហេតុរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ចក់ រដ្ឋា ហៅវ៉េវ ភេទប្រុស យកមកសួរបំភ្លឺនៅប៉ុស្តិ៍នគរបាលឈើទាលនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះចក់ រដ្ឋា ហៅវ៉េវ ភេទប្រុសបានឆ្លើយសារភាពថា : ខ្លួន រួមជាមួយឈ្មោះសុឹម សំបូរ ហៅឌុនភេទប្រុសពិតជាបានប្រព្រ្តឹត្តសកម្មភាពខាងលើ ពិតប្រាកដមែនតែយកម៉ូតូជនរងគ្រោះមិនបាន។
ក្រោយពីសាកសួររួច ជនសង្ស័យ រួមជាមួយវត្ថុតាងបញ្ចូនទៅអធិការដ្ឋានស្រុកកៀនស្វាយដើម្បីបន្តនីតីវិធី។

លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ និង លោកវ៉េង កុសល អធិការរងប៉ូលិសស្រុកកៀនស្វាយទទួលផ្នែកព្រហ្មទណ្ឌបាននិយាយរៀបរាប់អោយដឹងថាក្រោយពេលទទួលបានករណីខាងលើនោះភ្លាមរូបលោកទាំង២បានដឹកនាំកម្លាំងជំនាញចុះសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍ដោយបើកកិច្ចប្រតិបត្តិការចុះស្រាវជ្រាវប្រមាញ់នៅគ្រប់ច្រកល្ហកស្ទើរពេញមួយយប់រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យខាងលើបានម្នាក់ក្នុងចំណោមគូកនវា២នាក់មកចាត់ការតាមផ្លូវច្បាប់ផងដែរ។រីឯជនសង្ស័យម្នាក់ទៀតដែលមានវាសនារត់រួចនោះគឺកម្លាំងជំនាញនិងបន្តចុះស្រាវជ្រាវតាមប្រមាញ់ចាប់ឃាត់ខ្លួនអោយខាងតែបានដើម្បីយកមកចាត់ការតាមផ្លូវច្បាប់។

ជាមួយគ្នានោះក្នុងនាមអធិការប៉ូលិសស្រុកកៀនស្វាយលោកព្រុំ សំណាង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅសូមអោយមានការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួនក្នុងការធ្វើដំណើរតាមមធ្យោបាយនានានៅពេលយប់ព្រលប់ហើយពេលជួបឧបសគ្គឬជួបដូចករណីខាងលើនោះប្រញាប់រាយការណ៍មកដល់ក្រុមសមត្ថកិច្ចប៉ូលិសនៅតាមបណ្ដាប៉ុស្ដិ៍និងសមត្ថកិច្ចប៉ូលិសនៃអធិការដ្ឋានស្រុកកៀនស្វាយដើម្បីចុះអន្តរាគមន៍ភ្លាមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង