ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ៤២គ្រួសារ នៅស្រុកកំពង់សិលា

142

(ព្រះសីហនុ)៖ ក្រោយពីទទួលបានដំណឹងភ្លាមៗ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ៤២ គ្រួសារ នៅភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សិលា ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

នាឱកាសនេះដែរ ឯកឧត្តមផ្តាំផ្ញើរដល់ប្រជាពលរដ្ឋនៅទីនេះថា សូមមានកាប្រុងប្រយ័ត្នចំពោះអាយុជីវិត និងគ្រោះថ្នាក់ផ្សេងៗពេលស្រុកភូមិកំពុងជួបគ្រោះទឹកជំនន់ជាពិសេសក្មេងៗមិនត្រូវបណ្តោយឲ្យលែងទឹកនោះទេព្រោះអាចមានផលប៉ះពាល់ដល់អាយុជិវិត និងគ្រោះថ្នាក់ផ្សេងៗ និងត្រូវប្រយ័ត្នចំពោះសត្វអសេរពឺលផ្សេងៗ ដែលវាទៅទីទួលខ្ពស់ក៏ដូចកន្លែងយើងស្នាក់នៅជាដើម។

ឯកត្តមអភិបាលក៏បានបន្តទៀតថា ពេលដែលទឹកជំនន់មានការស្រកចុះទៅវិញ វាថាអាចនឹងមាននូវជម្ងឺដង្កាត់ផ្សេងៗព្រោះទឹកស្រកទៅវិញវាអាចនឹងបន្សល់នៅកាកសំណល់ស្អុយរលួយផ្សេងៗ ដូច្នេះឯកឧត្តមអភិបាល បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅទីនេះត្រូវមានអនាម័យអោយបានខ្ជាប់ខ្ជួនជានិច្ច ត្រូវប្រកាន់យកចំនុចល្អបីគឺ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) លោកក៏បានបន្ថែមទៀតថា ដោយមានការយកចិត្តទុកដាក់ និងភ័យខ្លាចលើការស្នាក់នៅនាពេលយប់ ឯកឧត្តមបានធ្វើការរៀបចំកន្លែងស្នាក់នៅនៅទីទួលក្នុងបរិវេនវត្តកំពង់សិលាដើម្បីបញ្ជៀសរាល់ការគ្រោះថ្នាក់ផ្សេងៗ ប្រសិនបើបងមានការលំបាក់ក្នុងការស្នាក់នៅពេលមានទឹកជំនន់នេះ។

អំណោយដែលក្នុងមួយគ្រួសារទទួលបាននូវ៖ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ និងថវិការចំនួន៥ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង