ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ក្រុមធាក់ប្លន់ម៉ូតូ ៧នាក់ នៅចំនុចក្បែហ្គ្រេនភ្នំពេញ

70

ភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌប្ញស្សីកែវ បានស្រាវជ្រាវ តាមបណ្តឹងរបស់ជនរងគ្រោះ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យមួយក្រុម មានគ្នា ៧នាក់ ដែលធ្វើសកមកម្មភាពធាក់ប្លន់ម៉ូតូ នៅក្នុងមូលដ្ឋានខណ្ឌ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២”៥៥នាទីអធ្រាត្រ នៅចំនុចក្បែរហ្គ្រេនភ្នំពេញផ្លូវ១៣០០ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

លោកវរសេនីយឯក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ យូ វួន ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ១១៩C ផ្លូវបេតុង ក្រុមទី២៧ ភូមិ២ សង្កាត់ស្រះចកខណ្ឌដូនពេញ។

ចំណែកជនសង្ស័យទាំង ៧នាក់ ដែលសមត្ថកិច្ច ឃាត់ខ្លួន រួមមាន ៖
១-ឈ្មោះ ង៉ែត ម៉េងហុងភេទប្រុសអាយុ១៨ឆ្នាំស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ ភូមិស្វាយឃុំប៉ោង ស្រុកពញ្ញាឮ ខេត្តកណ្តាល មុខរបរគ្មាន (គ្មានសារធាតុញៀន) អវិជ្ជមានកូវិដ។

២-ឈ្មោះ ខា ប៊ុនសៀម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្ទះលេខ១០ ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា(គ្មានសារធាតុញៀន) អវិជ្ជមានកូវីដ ។

៣-ឈ្មោះ ម៉ម សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា (គ្មានសារធាតុញៀន) អវិជ្ជមានកូវីដ។

៤-ឈ្មោះ ណា សៃហ្វុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា (គ្មានសារធាតុញៀន) អវិជ្ជមានកូវីដ ។
៥-ឈ្មោះ ហេង ណាំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាកនៅបន្ទប់ជួល សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា (គ្មានសារធាតុញៀន)អវិជ្ជមានកូវីដ ។
៦-ឈ្មោះផៃ រក្សា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា (គ្មានសារធាតុញៀន)អវិជ្ជមានកូវីដ ។
៧-ឈ្មោះមាស សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវ៧៩ គផនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (គ្មានសារធាតុញៀន) អវិជ្ជមានកូវីដ ។

សំភារះដកហូតរួមមាន
១/ម៉ូតូC១២៥1គ្រឿងពាក់ស្លាកលេខ1Fរតនះគីរី៣៤៦០ពណ៍ខ្មៅ។
២/ម៉ូតូ១គ្រឿងម៉ាកនិចពណ៍សស្លាកលេខ1HC4064
សំភារះបាត់បង់
1/ម៉ូតូ១គ្រឿងម៉ាកC125ពណ៍ឆ្នាំ២០២២ពាក់ស្លាកលេខភព1JA2890។

សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃ ខែ ឆ្នាំខាងលើ ជនរងគ្រោះបានជិះម៉ូតូតាមបណ្តោយផ្លូវ១៣០០ ពីកើតទៅលិច ដើម្បីទៅធ្វើការនៅហ្គ្រេនភ្នំពពេញ ពេលមកដល់ចំនុចកើតហេតុ ក៏មានជនសង្ស័យ៦ ទៅ៨នាក់ ជិះម៉ូតូ ៣ ទៅ៤គ្រឿង មកអែបជនរងគ្រោះ រួចបានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួល ពេលនោះជនរងគ្រោះ មានការភ័យខ្លាច ក៏រត់ចោលម៉ូតូ បន្ទាប់មកជនសង្ស័យ បានលើយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់។ លុះមកដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅម៉ោង៣ ទៀបភ្លឺ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានទៅឃាត់ខ្លួនជនសង្ស័យ ៧នាក់ខាងលើ នៅចំនុចផ្លូវ៥៨៩ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ។

ចំពោះមុខអធិការដ្ឋាន កម្លាំងជំនាញកំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមនិងរកកន្លែងទិញម៉ូតូរបស់ជនរងគ្រោះ រួចកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង