ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីបំពាក់កាមេរ៉ាសុវត្ថិភាព នៅទីតាំងផ្តល់សេវាសាធារណៈ ច្រកចេញចូលតែមួយថ្នាក់សង្កាត់ទាំង១០៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

89

 

ភ្នំពេញ៖យោងតាមហ្វេសប៊ុកផ្លូវការរបស់លោកកើត ឆែ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញឱ្យដឹកនាំកិច្ចប្រជុំស្តីពីការបំពាក់កាមេរ៉ាសុវត្ថិភាពនៅទីតាំងផ្តល់សេវាសាធារណៈ (យន្តការច្រកចេញចូលតែមួយថ្នាក់សង្កាត់) នៃរដ្ឋបាលសង្កាត់ទាំង១០៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

កិច្ចប្រជុំនេះដោយមានការចូលរួមពីលោកនាយករដ្ឋបាល នាយករងរដ្ឋបាល មន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ និងលោក/លោកស្រី អភិបាល អភិបាលរងខណ្ឌទាំង១៤។

ក្នុងកិច្ចប្រជុំនោះលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា៖ ការបំពាក់កាមេរ៉ាសុវត្ថិភាពខាងលើនេះ គឺដើម្បីឱ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងភាពរួសរាយរាក់ទាក់បានកាន់តែប្រសើរជាងមុន៕

អត្ថបទដែលជាប់ទាក់ទង