ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយលួចម៉ូតូ ពីខេត្តបន្ទាយមានជ័យចំនួន០២នាក់

143

 

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការស្នងការនៃស្នងការដឋាននគរបាលខេត្តបាតដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានដែលមានលោកវរសេនីយ៍ឯក កោស៊ុនកាំង ជានាយការិយាល័យ បានធ្វើការឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយក្នុងករណីលួច(កាច់សោកម៉ូតូ)ដែលធ្វេីសកម្មភាព នៅខេត្តបន្ទាយមានជ័យ)ចំនួន០២នាក់គឺ៖
១-ឈ្មោះ គង់ វិសិដ្ឋ ភេទប្រុស ៥១ឆ្នាំ ទីលំនៅថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
២-ឈ្មោះ អៀង ស៊ីដនីន ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅភូមិអូរដង្កោ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ការឃាត់ខ្លួននេះគឺ ក្នុងខណៈដែលមុខសញ្ញានេះកំពុងធ្វើសកម្មភាពយកម៉ូតូ ០១គ្រឿងម៉ាកHONDA DREAM ពណ៌ខ្មៅ ឆ្នាំផលិត២០១៨ មកលក់នៅចំណុចព្រះនរាយណ៍ដៃប្រាំបីភូមិអូរចារឃុំអូរចារ ក្រុងបាត់ដំបងខេត្តបាត់ដំបង គួរឱ្យសង័្សយ។

នៅពេលនាំមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាគេបានប្រព្រឹត្តបទល្មើសលួចកាច់សោកម៉ូតូនៅចំណុចភូមិក្រមុល ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២២វេលាម៉ោងប្រហែល១១ និង០០នាទីរួចយកមកលក់នៅខេ្តបាត់ដំបង ។

នៅពេលសាកសួរដឹងរឿង សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង សហការទាក់ទងជាមួយនគរបាលខេត្តបន្ទាយមានជ័យ ទេីបដឹងអំពីអង្គហេតុនេះ ហេីយបច្ចុប្បន្នកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានប្រគល់ជនសង្ស័យទាំង ០២នាក់និងវត្ថុតាងម៉ូតូទៅកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង