ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ សត្រូវដ៏ធំបំផុត របស់ប្រជាធិបតេយ្យជានរណា?

97

យូរទៅដូចជាដូចជាចង់ឡប់មែនទែនហើយព្រោះអារឿងឆ្នាំងបាយខ្លួនឯងមិនទៅរវល់ទេឯអាកូនរកទឹកដោះគោបៅគ្មានក៏មិនខ្វល់បែរជាទៅខ្វល់រឿងពិភពលោកឯណាឆ្កុយទៅវិញ ។
តាមពិតមិនចង់រវល់ពីរឿងអ្នកដទៃទេពេលក្រឡេកមើលឯកសារពិភពលោកនិងមើល
ពីការសារភាពរបស់បុរសដែលមានឥទ្ធិពពលខ្លះៗមកឃើញថាពិភពលោកនេះរងគ្រោះដោយសារបាតដៃអាមេរិកខ្លាំងណាស់ ។មិនតែប៉ុណ្ណោះគេថែមទាំងចោទអាមេរិកថាជាសត្រូវដ៏ធំបំផុតរបស់ប្រជាធិបតេយ្យទៀតផង ។

លោកJohn Robert Boltonដែលធ្លាប់កាន់មុខតំណែងជាឧបការីទទួលបន្ទុកកិច្ចការ
សន្តិសុខជាតិរបស់រដ្ឋាភិបាលលោកអតីប្រធានាធិបតេយ្យដូណាល់ត្រាំបានទទួលស្គាល់ថា លោកធ្លាប់ជួយគ្រោងផែនការ ដើម្បីបំផុសចលនារដ្ឋប្រហារចំពោះប្រទេសដទៃ។ ពិតមែនតែលោក John Robert Bolton មិនបានបញ្ជាក់ពី ចលនារដ្ឋប្រហារ ណាខ្លះដែលលោកបានធ្វើក៏ដោយក៏ប៉ុន្តែលោកបានលើកឡើងពីការធ្វើរដ្ឋប្រហារមិនបានសម្រេច នៅប្រទេសវ៉េណេស៊ុយអេឡា កាលពីឆ្នាំ ២០១៩ ។

បាតដៃខ្មៅនយោបាយរបស់អាមេរិក ពិតជាខ្មៅមែនមានភាពឈឺចាប់ក្នុងដួងចិត្ត។ លោកEvoMoralesអតីតប្រធានាធិបតីបូលីវីបានថ្កោលទោសតាមបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី ១៣ ខែកក្កដាកន្លងមកថាថា ពាក្យសម្តីរបស់លោក John Robert Bolton ទាំងនេះបានបង្ហាញឱ្យឃើញថា អាមេរិកទើបជា «សត្រូវដ៏ធំបំផុតរបស់ប្រជាធិបតេយ្យ។

កាលពីខែមិថុនា ឆ្នាំនេះ ប៉ុស្តិ៍ប្រវត្តិសាស្ត្ររបស់ប្រព័ន្ធសារព័ត៌មាន A&E អាមេរិកបានរៀបរាប់ពីប្រតិបត្តិការជាច្រើនលើករបស់អាមេរិកដែលចូលរួមចលនារដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលបរទេស ក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក។

ដូចជា កាលពីខែមករា ឆ្នាំ១៨៩៣ មកម្ល៉េះ អាមេរិកបានញុះញង់ឱ្យជនជាតិអាមេរិក នៅព្រះរាជាណាចក្រហាវ៉ៃធ្វើរដ្ឋប្រហារហើយក៏បានចាត់បញ្ជូនកងទ័ពសម្រាប់ផ្តល់ការគាំទ្រដើម្បីផ្ដួលរំលំ រដ្ឋអំណាចរបស់ព្រះមហាក្សត្រីយានី Liliuokalani ដែរ។
តាមស្ថិតិមិនគ្រប់គ្រាន់របស់ប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថាចាប់តាំងពីសតវត្សរ៍ទី២០ មក អាមេរិកបានគ្រោងផែនការធ្វើចលនារដ្ឋប្រហារ ដោយជោគជ័យឬមិនជោគជ័យរាប់សិប លើកនៅអាមេរិកឡាទីន។ក្រៅពីមធ្យោបាយយោធារដ្ឋាភិបាលអាមេរិកក៏ប៉ិនប្រសប់លេងសន្លឹកបៀ «បដិវត្តន៍ពណ៌» ទៀតផង។

សូមបញ្ជាក់ថា ពីការគ្រោងផែនការផ្តួលរំលំរដ្ឋអំណាចរបស់លោក Mohammad Mosaddeghមេដឹកនាំជាប់ឆ្នោតរបស់អ៊ីរ៉ង់កាលពីឆ្នាំ១៩៥៣រហូតដល់ការគ្រោងផែនការហេតុការណ៍«BayofPigs»កាលពីឆ្នាំ១៩៦១ដើម្បីផ្តួលរំលំរដ្ឋាភិបាលគុយបាដែលដឹកនាំដោយលោក Fidel Castro នៅពីក្រោយរាល់ភាពចលាចល ដែលកើតឡើងនៅលើពិភពលោក សុទ្ធតែមានស្រមោលរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក(CIA)។

បើនិយាយថា សហរដ្ឋអាមេរិកជាប្រភពនៃការបង្កភាពចលាចលនៅលើពិភពលោក នោះ អ្នកនយោបាយអាមេរិក ដូចជា លោក John Robert Bolton ជាដើមក៏ជា «អ្នកបញ្ជាផ្ទាល់» ដែលបង្កើតនិងនាំចេញភាពវឹកវរ ទៅកាន់ពិភពខាងក្រៅ។ អ្នកនយោបាយអាមេរិក ដែលដៃទាំងពីរប្រឡាក់ដោយឈាមស្រស់របស់ប្រជាជនប្រទេសដទៃទាំងនេះចាំបាច់ត្រូវ
ទទួលការស៊ើបអង្កេតនិងជំនុំជម្រះពីសំណាក់សហគមន៍អន្តរជាតិហើយត្រូវផ្តន្ទាទោសតាមនីតិវិធីច្បាប់។
តាមពិតសត្រូវធំបំផុតរបស់ប្រជាធិបតេយ្យបើយើងមើលរឿងរ៉ាវតែប៉ុណ្ណេះក៏ដឹងដែរថា
ប្រទេសដែលតាំងខ្លួនជាមហាសេដ្ឋីប្រជាធិបតេយ្យនេះហើយដែលជាអ្នកជានឈ្លីប្រជាធិបតេយ្យនោះ៕

អត្ថបទដែលជាប់ទាក់ទង