ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ រោងពុម្ព និង សញ្ញាប័ត្រ

76

ភ្នំពេញ ៖ សញ្ញាប័ត្រទាល់តែរៀនហើយប្រឡងបានជាប់ទៀតទើបបានទទួលបើរៀនរវល់តែ
ធ្លាក់គេនឹងដៀលថាអាគ្រូស្រឡាញ់ ហើយដើម្បីបានរៀនជាមួយគាត់មួយឆ្នាំទៀត ។
ការសិក្សាត្រូវទាមទារនូវការព្យាយាម ការខិតខំ និងភាពវៃឆ្លាត ។ទៅសាលារៀនបើ
គ្រាន់តែចេញពីផ្ទះឲ្យបាត់ទេនោះកុំសង្ឃឹមមានអនាគតកុំសង្ឃឹមនឹងបានទទួលសញ្ញាប័ត្រឲ្យសោះ ។

សម្រាប់អ្នកសិក្សាទោះបីសិក្សានៅតាមសាលាចំណេះទូទៅឬជំនាញឯកទេសអ្វីមួយត្រូវតែដឹងជាមុនថាគេអាចបោះពុម្ពសញ្ញាប័ត្រ នៅរោងពុម្ពបានតែដាច់ខាតគេមិនអាចបោះពុម្ពភាពវៃឆ្លាតនិងភាពពូកែនៅទីនោះបានទ្បើយ។
ហេតុនេះបើជ្រុលជាបានដាក់ខ្លួនដាក់កាយដើម្បីសិក្សាហើយនោះត្រូវតែតាំងចិត្តឲ្យបានច្បាស់លាស់ចាប់យកចំណេះ ឬជំនាញនោះឲ្យបានកុំចំណាយពេលវេលាអត់ប្រយោជន៍គ្រាន់តែចង់បានសញ្ញាប័ត្រមួយសន្លឹកឲ្យសោះ។
ពេលវេលាមិនត្រឡប់ក្រោយទេសូម្បីតែទឹកស្ទឹងទន្លេឬព្រែកទឹកដដែលនេះមិនអាចហូរមកវិញម្ដងទៀតនោះទេ ។វាមិនខុសពីជីវិតយើងឡើយបើមានអាយុ៣០ឆ្នាំហើយក៏មិនអាចមានអាយុ៣០ឆ្នាំម្ដងទៀតដែរ ។

ត្រូវចាំសញ្ញាប័ត្រគេបោះពុម្ពបាននៅតាមរោងពុម្ពនានាតែសម្រាប់ចំណេះដឹង និង ការវៃឆ្លាតគ្មានរោងពុម្ពណា បោះបានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង