ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ រឿងសេដ្ឋីចម្លែក

77

ភ្នំពេញ ៖ តាមធម្មតាមនុស្សម្នាក់ៗកើតមកហើយតែងតែស្លាប់ទៅវិញជារឿងធម្មតា ហើយពេលស្លាប់ទៅវិញក៏មិនមាននរណាម្នាក់យកអ្វីទៅជាមួយបានដែរម្ល៉ោះហើយនៅពេលមានជីវិតគួរតែខំធ្វើល្អឲ្យបានច្រើនទៅ ។
នៅក្នុងរឿងពុទ្ធជាតកមួយបាននិទានពីសេដ្ឋីមួយរូបដែលមានជម្ងឺជាទម្ងន់ហើយរងើចាំតែសេចក្ដីស្លាប់ប៉ុណ្ណោះ។ក្នុងពេលដែជម្ងឺគាត់កាន់តែដុនដាបខ្លាំងគាត់ហៅកូនៗប្រពន្ធរបស់គាត់ហើយគាតក៏បែងចែកទ្រព្យសម្បត្តិដល់ពួកគេស្មើៗគ្នាតែក្នុងនោះគាត់រក្សាទុកមួយចំណែកសម្រាប់រូបគាត់ពេលស្លាប់ទៅ ។

កូនៗ និង ប្រពន្ធមានចម្ងល់ចំពោះការរក្សាទុកនូវទ្រព្យសម្បត្តមួយចំណែកនេះ។គាត់
ក៏បានពន្យល់ថាទុកសម្រាប់ពេលគាត់ស្លាប់ទៅ ។
គាត់និយាយថា៖នែ!ពួកឯងទាំងអស់គ្នាត្រូវតែដឹងថាមនុស្សស្លាប់ទៅគ្មានយកអ្វីទៅជាមួយបានទេតែទ្រព្យសម្បត្តិនេះឧ៍ទុកឲ្យពួកឯងសម្រាប់ធ្វើបុណ្យទានដល់ឧ៍តែប៉ុណ្ណោះ ។ឯងត្រូវស្ដាប់បណ្ដាំឧ៍ពេលឧ៍ស្លាប់ទៅ មិនចាំបាច់យកកាក់មកដាក់ក្នុងមាត់ឧ៍នោះទេព្រោះឧ៍មិន
អាចនិយាយជាមួយយមរាជ ឬ យមបាលបានទេព្រោះឧ៍ស្លាប់ហើយ ។

សេដ្ឋីនោះបន្តទៀតថាមិនចាំបាច់យកធូប ទៀន មកដាក់ក្នុងដៃឧ៍ទេព្រោះកាលឧ៍នៅ
រស់ឧ៍បានធ្វើបុណ្យ ធ្វើទៀនអស់ចិត្តហើយព្រមទាំងជួយដល់អ្នកក្រនិងសង្គមច្រើនណាស់។
មិនចាំបាច់យកដៃឧ៍សំពះដាក់លើទ្រូងទេព្រោះពេលឧ៍នៅរស់ដៃឧ៍សំពះព្រះសង្ឃ សំពះម្ដាយ
ឧ៍ពុក ចាស់ទុំអស់ចិត្តហើយ ។

សម្រាកបន្តិចសេដ្ឋីរូបនោះបន្តទៀតថាមឈូសដែលដាក់សពឧ៍ត្រូវចោះប្រហោង
ហើយដាក់ដៃឧ៍មកខាងក្រៅមឈូសបន្ទាប់មកត្រូវដង្ហែរខ្មោចឧ៍ឲ្យបានឆ្ងាយផងសឹមយកមកបូជា ។
កូនៗឆ្ងល់បានសួរថាម៉េចអញ្ចឹងឧ៍បានជឲ្យពួកខ្ញុំដាក់ដៃឧ៍មកខាងក្រៅមឈូសអញ្ចឹង?
សេដ្ឋីញញឹមហើយតបថា៖នរណាក៍គេដឹងថាឧ៍ជាមហាសេដ្ឋីដែរហើយជាសេដ្ឋីដែលមានចិត្ត
សប្បុរសទៀត។ការចោះប្រហោងមឈូសាដាក់ដៃឧ៍មកក្រៅនេះដើម្បីបញ្ជាក់ប្រាប់គេ ឯងថា
ទោះជាមានប៉ុណ្ណាក៏ដោយពេលស្លាប់ទៅគឺទៅដៃទទេបែបនេះ។

ឧ៍ចង់ឲ្យពួកគេធ្វើអំពើរល្អឲ្យបានច្រើនពេលដែលខ្លួននៅរស់ព្រោះស្លាប់ទៅគឺទៅតែ
ដៃទទេដូចឧ៍អញ្ចឹងយល់ហើយឬនៅ ។និយាយតែប៉ុណ្ណេះលោកសេដ្ឋីក៏ដាច់ដង្ហើមស្លាប់ទៅ។
សូមស្វែងយល់ពីអត្ថន័យក្នុងរឿងនេះដោយខ្លួនឯងចុះ ៕

អត្ថបទដែលជាប់ទាក់ទង