ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មេចិនព្រមានមេអាមេរិក

88

ភ្នំពេញ ៖ មិនចង់និយាយពីរឿងខ្លាបញ្ចេញចង្កូមគម្រាមគ្នានោះទេតែវាទើសពេកព្រោះជន
អាមេរិករួមទាំងមេដឹកនាំអាមេរិកផងចូលចិត្តយករឿងអ្នកដទៃមកត្បៀតឃ្លៀកណាស់។
ថ្ងៃមុនលោកស៊ី ជិនពីងប្រមុខដឹកនាំស្រុកចិននិយាយទូរស័ព្ទរយៈពេល២ម៉ោងជាមួយ
និយាយទូរស័ព្ទរយៈពេល៥ម៉ោងជាមួយប្រមុខដឹកនាំស្រុកអាមេរិកគឺលោកចូ បៃដិន។
លោក ស៊ី ជិនពីង បានព្រមានសមភាគីអាមេរិករបស់លោក គឺលោក ចូ បៃដិន កុំឱ្យ ប្រឡែងលេងជាមួយភ្លើង ពាក់ព័ន្ធនឹង កោះតៃវ៉ាន់ ។

លោក ស៊ី ជិនពីង បានប្រាប់លោក បៃដិនថាសហរដ្ឋអាមេរិក គួរតែអនុវត្តឱ្យបានតាម «គោលការណ៍ចិនតែមួយ»ហើយបានសង្កត់ធ្ងន់ដែរថាចិនជំទាស់ជាដាច់ខាតទៅនឹងឯករាជ្យភាពរបស់តៃវ៉ាន់ និងការលូកលាន់ពី កម្លាំងខាងក្រៅ។ អ្នកដែលប្រឡែងលេងជាមួយភ្លើង តែងតែត្រូវបានភ្លើងឆេះ…ហើយយើងសង្ឃឹមថាភាគីអាមេរិកនឹងយល់យ៉ាងច្បាស់ពីបញ្ហានេះ។
ជំនួបតាមទូរស័ព្ទខាងលើរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង កើតមានឡើងក្រោយមានសេចក្ដីរាយការណ៍ថាប្រធានសភាតំណាងរាស្ត្រ អាមេរិក លោក ណាន់ស៊ី ផេឡូស៊ី មានផែនការបំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់នៅខែក្រោយនេះ។

លោកស្រីផេឡូស៊ីមិនទាន់បានបញ្ជាក់ថានឹងធ្វើទស្សនកិច្ចនៅតៃវ៉ាន់តាមការគ្រោងទុកឬក៏
យ៉ាងណានោះទេ ប៉ុន្តែចិនបានព្រមានទុកមុនថានឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ហើយសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវលើរាល់ផលវិបាកទាំងឡាយបើទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ីកើតឡើងមែននោះ។
អីយ៉ា ! ខ្លាបញចេញចង្កូមគម្រាមគ្នាហើយតើចាំមើលឥរិយាបទអាមេរិកយ៉ាងម៉េចដែរ
បើពេលនេះអាមេរិកដើរសន្សំតែសត្រូវបែបនេះនោះ៕

អត្ថបទដែលជាប់ទាក់ទង