ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឃាត់ខ្លួន ជនសង្ស័យម្នាក់ និងដកហូតពង្រួល ភ្នំ៥ក្បាល

112

 

កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានស្រាវជ្រាវ បង្រ្កាប ករណីដឹកជញ្ជូន ជួញដូរសត្វព្រៃ ប្រភេទកម្រឃាត់ខ្លួនជនសង្ស័យម្នាក់រួម ជាមួយសត្វ(ពង្រួលភ្នំ៥ក្បាលរស់)។

តាមការបញ្ជាក់ពីជំនាញថាក្រោយការទទួលបានព័ត៌មានពីមូលដ្ឋានសម្ងាត់ កម្លាំងជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច បានស្នើសុំគោលការណ៍ និងឈានដល់កិច្ចប្រតិបត្ដិការបង្រ្កាបជាកស្ដែងកាលពីយប់វេលាម៉ោង១១នឹង៣០នាទី នៅចំណុចភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ ទុំ ភក្រ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ វត្ថុតាងជាក់ស្តែងៈ សត្វពង្រូល ចំនួន០៥ក្បាល(ប្រហែល២៨kg)។ នៅថៃ្ងទី០១ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលបានប្រគល់វត្ថុតាង រួមជាមួយជនសង្ស័យទៅ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ដ ដើម្បីបន្ដនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង