ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងអភិវឌ្ឍន៍ជនបទ

182

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងអភិវឌ្ឍន៍ជនបទ” ដែលមានវាគ្មិនអញ្ជើញចូលរួម៖

១ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍជនបទ
២ ឯកឧត្ដម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស
៣ ឯកឧត្ដម ម៉ា សុវណ្ណា ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ
៤ លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ
៥ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ
៦ លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ។

ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គឺជាគោលដៅចម្បង របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ក្រសួង បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ ដើម្បីបង្កើន វឌ្ឍនភាពបន្ថែម និងឈានទៅសម្រេចឱ្យបាននូវគោលដៅប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ ២០៥០។

ជាមួយនឹងវឌ្ឍនភាពដែលយើងទទួលបានលើវិស័យអភិវឌ្ឍន៍ជនបទ ក្រសួងក៏ជួបប្រទះនូវបញ្ញ ប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដូចជាបញ្ហាកូវីដ ការប្រែប្រួលអាកាសធាតុ ការដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ការធ្លាក់ចុះនៃវត្ថុធាតុ ដើមសម្រាប់ផ្គត់ផ្គង់ការងារសាងសង់ ថែទាំ ជួសជុល និងកែលម្អ លើកកម្រិតផ្លូវជនបទ ការផ្តល់សេវាទឹកស្អាត និងអនាម័យក្នុងតំបន់បរិស្ថានប្រឈម អស្ថេរភាព នយោបាយ និងសេដ្ឋកិច្ចសកលជាដើម។

ជាទិសដៅបន្ត ក្រសួងនឹងបន្តខិតខំអនុវត្តនូវការងាររបស់ខ្លួន ដើម្បីប្រែក្លាយ តំបន់ជនបទឱ្យមាន ការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និងភាពស៊ីវីល័យ ប្រហាក់ប្រហែលនឹងទីក្រុង និងទីប្រជុំជន និងឈានទៅសម្រេចបាននូវចក្ខុវិស័យប្រទេសកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង