ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ត្រូវបានពង្រឹងបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវិដ-១៩ បានធូរស្រាលបន្ដិចមក

151

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង លោកស្រី ង្វៀន ធីថាញ់ Nguyen Thi Thanh សមាជិកគណៈកម្មាធិការមជ្ឈឹម នៃបក្សកុម្មុយនិស្តវៀតណាម ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ជាប្រធានគណៈកម្មការទទួលបន្ទុកការងារ រដ្ឋសភា និងជាអនុប្រធានគណៈចាត់ តាំងមជ្ឈឹម បានអញ្ជើញជាអធិបតីចុះហត្ថ លេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការការងារ ដំណាក់កាលឆ្នាំ ២០២២-២០២៧ រវាងសមាគមមិត្តភាពកម្ពុជា- វៀណាម និងសមាគមមិត្តភាព រវាងវៀត ណាម -កម្ពុជា នៅសណ្ឋាគារហីម៉ាវ៉ារី រាជធានីភ្នំពេញ នារសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ។
លោកស្រី កិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណប្រតិភូ សមាគមមិត្តភាពវៀតណាម-កម្ពុជាដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ច នៅកម្ពុជា ដើម្បីរឹតចំណង មិត្តភាពរវាងសមា គម មិត្តភាពយើងទាំងពីរ ក៏ដូចជាជម្រុញសាមគ្គី ភាព និងសហប្រតិបត្តិការរវាង ប្រជាជាតិយើងទាំងពីរ កម្ពុជា -វៀតណាម ឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែមទៀត បន្ទាប់ពីវិប្បត្តិកូវីដ-១៩បានធូរស្រាលបន្តិចមក ។ ម៉្យាង ទៀតដំណើរទស្សនកិច្ចនេះក៏ជាការចូលរួមអបអរសារទរខួបលើកទី៥៥ នៃការ បង្កើតទំនាក់ ទំនង ការទូតកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២)ផងដែរ។
ពិធីនេះធ្វើឡើងគឺស្របពេលដែលឆ្នាំនេះជាឆ្នាំមិត្ត ភាព និងការអបអរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។ ម៉្យាងទៀតក៏ជាការពង្រឹងនូវចំណង មិត្ត ភាពរវាងសមាគមមិត្តភាពយើងទាំងពីរ ក៏ដូច ជាជម្រុញ សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជា ជាតិយើងទាំងពីរ កម្ពុជា -វៀតណាម ឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែមទៀត ។
លោកស្រី ង្វៀង ធីថាញ់ ក៏បានអញ្ជើញ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទៅបំពេញទស្សនៈកិច្ចនៅ ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម នៅក្នុងខែតុលា ខាងមុខ នេះផងដែរ ។ ខេត្តប៊ិញហ្វឿកនេះ ជាខេត្តដែលកាលពី ៤៥ឆ្នាំមុន ដែលជាកន្លែងខេត្តមួយនៃប្រវត្តិនៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៏ប៉ុល ពត របស់ សម្តេចតេជោផងដែរ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង