ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប (ឆ្នាំ២០២២-២០២៣)

95

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ គណះកម្មការគ្រប់គ្រង និងអភិវឌ្ឈន៍ទេសចរណ៍សៀមរាប-អង្គរ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះឱ្យគណៈកម្មការគ្រប់គ្រង និង អភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ( គ. អ. ទ. ស.) អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ២០២២ ២០២៣ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និង អភិវឌ្ឍន៍ទេសចរណ៍សៀបរាប-អង្គរ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវជាអនុប្រធាន គ.អ.ទ.ស. និងសមាជិក សមាជិកានៃ គ.អ.ទ.ស., តំណាងពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន និងដៃគូ អភិវឌ្ឍន៍ ចំនួនប្រមាណ ៣២០នាក់ ចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូ។

ក្នងឱកាសពិធីដ៍ឱឡារិកនេះ ជាមួយការប្រកាសផ្សព្វផ្សាយសមាសភាព និងដាក់ចេញនូវយន្តការ អនុវត្តចំណុះឱ្យគណះកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ រួមមាន គណៈប្រតិបត្តិ, អនុ គណះកម្មការ, លេខាធិការដ្ឋាន និងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក សម្រាប់តំបន់ ទេសចរណ៍អាទិភាពទាំង០៦ រួមមាន តំបន់ឧទ្យានជាតិភ្នំគូលែន, តំបន់ទេសចរណ៍ជុំវិញតំបន់ការពារ ប្រាសាទបន្ទាយស្រី, តំបន់បេតិកភណ្ឌអង្គរ, តំបន់ក្រុងសៀមរាប, តំបន់បឹងទន្លេសាប និងតំបន់ ទេសចរណ៍សៀមរាបថ្មី ក៏មានការប្រកាសដាក់ចេញនូវ ផែនការសកម្មភាព នៃផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២២-២០២៣។

នាឱកាសពិធីប្រកាសផ្សព្វផ្សាយនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណះប្រតិបត្តិ នៃគ. អ. ខ. ស. បានគូសបញ្ជាក់ពីទិសដៅរយះពេលខ្លីចំពោះមុខ ដោយត្រូវរួមគ្នាបន្ត អភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗទាក់ទាញបន្ថែម ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព ថ្លៃសមរម្យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ នៅតាមតំបន់អាទិភាពទាំង ៦ ពង្រឹងគុណភាពស់វា ឱ្យបានល្អប្រសើរនិងរៀបចំកញ្ចប់ទស្សនកិច្ចជាមួយតម្លៃសមរម្យ មកកាន់ខេត្តសៀមរាប ទាំងសម្រាប់ ទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការ “ទស្សនាកម្ពុជា ឆ្នាំ២០២៣” (Visit Cambodia Year 2023)”។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគ. អ. ខ. ស. ជឿជាក់យ៉ាងមុតមាំថាការដាក់ចេញនូវយន្តការអនុវត្តរបស់ គណះកម្មការនេះនឹងជំរុញការអនុវត្ត “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១ ២០៣៥” ឱ្យបានសម្រេចជោគជ័យ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយតម្រូវឱ្យមានការចូលរួម ប្រកបដោយស្មារតីម្ចាស់ការ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ពីក្រសួង-ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន សហគមន៍មូលដ្ឋាន និងភាគីពាក់ព័ន្ធ។ ក្នុងនាមប្រធាន នៃគណះកម្មការគ្រប់គ្រង និង អភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍គន្លឹះ ដូចខាងក្រោម+

ទី១). ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចំណុះឱ្យយន្តការនៃ គណៈកម្មការគ្រប់គ្រង និង អភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមអនុសាសន៍ដឹកនាំដ៍ ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នាឱកាស ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍

ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីt-១៩, ទី២). បន្តអភិវឌ្ឍកំពង់ផែចុងឃ្នាស ឱ្យស្របតាមស្តង់ដាកំពង់ផែទេសចរណ៍ និងត្រូវសិក្សារៀបចំប្លង់ និងផែនការអភិវឌ្ឍន៍កំពង់ផែចុងឃ្នាស សម្រាប់រយៈពេលខ្លី មធ្យម និងវែង,

ទី៣). ក្រសួងទេសចរណ៍ត្រូវសិក្សា, កំណត់ទីតាំង, និងអភិវឌ្ឍតំបន់ទេសចរណ៍សៀមរាបថ្មី, ទី៤). គណៈប្រតិបត្តិត្រូវរៀបចំគម្រោងថវិកា ដើម្បីអនុវត្តការងារសម្រាប់ ឆ្នាំ២០២២-២០២៣ ដើម្បីជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេច,

ទី៥). អនុគណៈកម្មការទាំង៥ ដែលទើបត្រូវបានបង្កើតឡើង ត្រូវរៀបចំកម្មវិធីការងាររបស់ខ្លួន និងសហការជាមួយលេខាធិការដ្ឋាន ដើម្បីអនុវត្តផែនការសកម្មភាពរបស់ គណះកម្មការគ្រប់គ្រង និង អភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ,

ទី៦). លេខាធិការដ្ឋានត្រូវរៀបចំវគ្គបណ្តុះបណ្តាលអំពី “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥” ដល់ភាគីពាក់ព័ន្ធ ពិសេសអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក, អាជ្ញាធរមូលដ្ឋាន, ផ្នែកឯកជន, និងសហគមន៍ពាក់ព័ន្ធ,

ទី៧). អនុគណះកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ នៃគណៈប្រតិបត្តិ ត្រូវពិភាក្សា និង សហការជាមួយរដ្ឋបាលខេត្ត និងវិស័យឯកជនក្នុងខេត្តសៀមរាប ដើម្បីរៀបចំជាបន្ទាន់ នូវយុទ្ធសាស្ត្រ ផ្សព្វផ្សាយ សម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាបដោយឡែកមួយ ឱ្យបានរហ័សស្របតាមមាគ៌ ចង្អុលផ្លូវដែលបានកំណត់ក្នុង ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។

ទី៨. បន្តពង្រឹងលក្ខណសម្បត្តិរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈ ៖

. ការបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី, ជំរុញពិពិធកម្មគោលដៅ, ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ នៅក្នុងតំបន់អាទិភាពទាំង ៦, និងជំរុញការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល។

ការពន្លឿនការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីបង្កើន

. សមត្ថភាពផ្ទុក សម្រាប់អ្នកដំណើរតាមផ្លូវអាកាសមកកាន់ខេត្តសៀមរាប, លើកទឹកចិត្តដល់ការបន្តខិតខំអភិវឌ្ឍក្រុងសៀមរាប និងតំបន់អាទិភាពទាំងអស់ជា

“ក្រុងទេសចរណ៍ឆ្លាត” និង “គោលដៅទេសចរណ៍ឆ្លាត”, និង

រដ្ឋបាលខេត្តសៀមរាប ត្រូវរៀបចំសណ្ដាប់ធ្នាប់, សម្អាត និងថែរក្សាអនាម័យ ក្នុងក្រុង, ទីប្រជុំជន និងតាមគោលដៅទេសចរណ៍ ឱ្យបានល្អប្រសើរ ។

ទី៩). បន្តពង្រឹងគុណភាព និងវិសាលភាពសេវាទូរស័ព្ទ និងអ៊ីនធឺណិត នៅខេត្តសៀមរាប ពិសេសនៅតាមតំបន់អាទិភាព និងគោលដៅទេសចរណ៍ដាច់ស្រយាល ដើម្បីជំរុញរំហូរទេសចរជាតិ និងទាក់ទាញទេសចរអន្តរជាតិបន្ថែម,

ទី១០). គ្រឹះស្ថានអង្គរ ត្រូវបន្តសិក្សា និងដាក់ចេញគោលនយោបាយសំបុត្រចូលទស្សនា

រមណីយដ្ឋានអង្គរ ដែលមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ, និង ទី១១). គណៈប្រតិបត្តិ ត្រូវសិក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំ និងដាក់ចេញកញ្ចប់ទស្សនកិច្ច ពិសេស ដែលមានការសម្រួលថ្លៃ និងបដិសណ្ឋារកិច្ចល្អ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការ“ទស្សនាកម្ពុជា ឆ្នាំ២០២៣” (Visit Cambodla Year 2023)។

ជារួម យន្តការអនុវត្តនៃ គណះកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នេះនឹង ក្លាយជាមូលដ្ឋានដ៍សំខាន់ សំដៅធានាដល់ការសម្រេចឱ្យបានជោគជ័យប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព នូវការអនុវត្ត “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥” សំដៅចូលរួមស្តារអនាគតវិស័យទេសចរណ៍កម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងនៃ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ”៕

អត្ថបទដែលជាប់ទាក់ទង