ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អាល្ងង់ចង់បានប្រពន្ធ

141

ភ្នំពេញ ៖ មិនដឹងថាអាមួយហ្នឹងវាចង់ឌឺប្រពន្ធវា ឬ ក៏វាចង់ឲ្យប្រពន្ធវាផ្លាស់ប្ដូរឥរិយាបទទក៏
យ៉ាងណាទេស្រាប់តែមួយវានិយាយទៅកាក់ប្រពន្ធវាថា:”អូនសម្លាញ់បងហៅមិត្តភក្តិបងម្នាក់មកហូបបាយល្ងាចនៅផ្ទះយើង”។
ប្រពន្ធធ្វើភ្នែកស្លឺហើយក៏ឆ្លើយតប:” ស្អី បងឯងឆ្កួតទេអ្ងី? ផ្ទះយើងស្មោកគ្រោកហើយខ្ញុំមិនទាន់បានសម្អាតឯចានដែលស៊ីបាយកាលពីថ្ងៃត្រង់ក៏នៅមិនទាន់លាង តុបាយក៏
មិនទានជូតសម្អាតនិយាយឲ្យចំឮអ្វីៗសុទ្ធតែនៅមិនទាន់មានសណ្ដាប់ធ្នាប់ទាំងអស់ ។

ម្យ៉ាងវិញទៀតខ្ញុំក៏មិនទាន់មានអារម្មណ៍ថាចង់ធ្វើម្ហូបឆ្ងាញ់ៗដែរ។បើមិត្តភ័ក្តិបងមក
មែននោះគេនឹងរិះគន់អូនថាថ្មើរនេះហើយមិនទាន់លាងសម្អាតចាន ជូតតុ សម្អាតផ្ទះ ។ប្ដីតប
ថាបងដឹងតើថាអ្វីៗនៅមិនទាន់បានរៀបចំ ។

ប្រពន្ធសួរតបទៅវិញថាចុះបើបងដឹងហើយបងឯងហៅគេមកញ៉ាំបាយល្ងាចផ្ទះយើងធ្វើអី?។ប្តីតបវិញ:”មកពីអាល្ងង់ហ្នឹងគិតចង់រៀបការចឹងបានបងហៅវាអោយមកមើលថាតើ
ក្រោយពេលមានប្រពន្ធហើយវាយ៉ាងម៉េច”។ ប្រពន្ធ ? ! ? ! អត់យល់ពីបងឯង ៕

អត្ថបទដែលជាប់ទាក់ទង