ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៩ ខែសីហា នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៌មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន លាយឡំនិងលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់

123

 

ភ្នំពេញ : ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៌មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន លាយឡំនិងលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។ នេះបើយោងតាម សេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា៖
ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយ កាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ជាមួយនិងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរទៅខ្លាំងមកលើតំបន់មាត់សមុទ្រ។ ស្ថានភាពបែបនេះធ្វើឲ្យ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។ នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៌មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន លាយឡំនិងលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

ដោយឡែកនៅថ្ងៃទី៦-៩ ខែសីហា ដោយសារឥទ្ធិពល ហ្ទឺន បណ្តាខេត្តនិងរាជធានីនៅវាលទំនាបភាគខាងត្បូងភ្លៀងអាចធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ។ ២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន៖ សីតុណ្ហភាពអប្បបរមាមានពី២២-៤°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពី មធ្យមទៅច្រើនលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

តំបន់មាតសមុទ្រ សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។ -នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ។ នៅចន្លោះពីថ្ងៃទី៦-៩ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រេីនជាបន្តបន្ទាប់ ដែលជាហេតុធេី្វឲ្យផ្នែកមួយចំនួនក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។ នៅលេីផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ ។ យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕ សំរិត

អត្ថបទដែលជាប់ទាក់ទង