ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីមានស្បៀងគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមប្រជាជន យើងត្រូវធ្វើវេទិកា តាមភ្លឺស្រែជាមួយប្រជាជន

179

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិកា តាមភ្លឺស្រែជាមួយប្រជាជន។ ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិតការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រីនិងសត្វ។ល។

នៅទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី២ខែសីហាឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ការឆ្លងឆ្លើយរវាងប្រជាជន និងនាយករដ្ឋមន្ត្រី បានធ្វើឱ្យវេទិកាមានជោគជ័យដែលយើងបានដោះស្រាយសំណូមពររបស់ប្រជាជន មិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងបានដោះស្រាយសាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាម។ល។បានយ៉ាងច្រើនទៀតផង។

ពីប្រទេសដែលខ្វះស្រូវប្រម៉ាន១លានតោននាទសវត្សរ៍១៩៩០និងដើមឆ្នាំ២០០០ពេលនេះ យើងសល់ស្រូវជាង៦លានតោន ជាមួយដំណាំកសិកម្មផ្សេងទៀត មានការរីកចម្រើនយ៉ាងខ្លាំង ដែលធ្វើឱ្យយើងដោះស្រាយ បានតម្រូវការក្នុងស្រុក និងការនាំចេញផងដែរ។
វេទិកាតាមវាលស្រែធ្វើមិនតិចជាង១០ដងនោះទេ ដែលមាននៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ។

កូនស្រីច្បងរបស់ខ្ញុំមានទម្លាប់ដើរតាមឪពុកតាំងពីតូច គេធ្លាប់ទៅតាមខ្ញុំបានប៉ុន្មានកន្លែងដែរ ក្នុងវេទិកាតាមភ្លឺស្រែនេះ។
ស្តាប់ប្រជាជននិយាយទទួលដោះស្រាយសំណូមពរសមហេតុ សមផលរបស់ប្រជាជន ទើបយើងរៀបចំគោលនយោបាយបានត្រឹមត្រូវ។ ត្រូវធ្វើមន្ត្រីជើងពីរមិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយ និងត្រូវរត់ទៅរកការងារធ្វើ កុំរង់ចាំការងារ រត់មករកយើងនោះទេ៕

អត្ថបទដែលជាប់ទាក់ទង