ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ទេសរដ្ឋមន្រ្តី គន់ គីម បន្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងស្រុកកំពង់ស្វាយ ដើម្បីជួយសង្គ្រោះ ផលប៉ះពាល់ដំណាំស្រូវរបស់ពលរដ្ឋ

117

កំពង់ធំ៖ លោក ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណេីរដោយប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នេះបានបន្តចុះត្រួតពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងការចុះត្រួតពិនិត្យដោយផ្ទាល់នេះក៏មានការចូលរួមពី ក្រុមការងារ លេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក អភិបាលខេត្តកំពង់ធំ, មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត, អភិបាលស្រុក ,និងមន្រ្តីពាក់ព័ន្ធជុំវិញខេត្តផងដែរ។
តាមរបាយការណ៍បឋមរបស់ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា៖ ស្រុកកំពង់ស្វាយ ប៉ះពាល់ដោយជំនន់ទឹកភ្លៀងសរុបចំនួន៨ឃុំ ស្មើនឹង ៤,៤២៥ ហិកតារ ក្នុងនោះខូចខាតចំនួន២,៧០៧ ស្មើនឹង២,១៧១គ្រួសារ រួមមាន – ឃុំជ័យ បង្កបង្កើនផលបាន ចំនួន ៩៩៣ហិកតា រងផលប៉ះពាល់ចំនួន ៣០ហិកតា បណ្តាលឱ្យខូចខាត ៣០ហិកតា ស្មើនឹង ២៥គ្រួសារ ។- ឃំុកំពង់គោ បង្កបង្កើនផលបានចំនួន ៣ ៤១៩ហិកតា រងផលប៉ះពាល់ចំនួន ២៤០០ហិកតា បណ្តាលឱ្យខូចខាត ១៥០០ហិកតា ស្មើនឹង ៣៤៣គ្រួសារ។ -ឃុំនីពេជបង្កបង្កើន ផលបានចំនួន ៤៥៣ហិកតា រងផលប៉ះពាល់ចំនួន ១២៧ហិកតា បណ្តាលឱ្យខូចខាត ១៨១ហិកតា ស្មើនឹង ៣៦៦គ្រួសារ ។- ឃុំសាន់គ បង្កបង្កើនផលបានចំនួន ៧១៨៨ហិកតា រងផលប៉ះពាល់ចំនួន ២១១ហិកតា ស្មើនឹង៨៥គ្រួសារ ។-ឃុំត្បែង បង្កបង្កើនផលចំនួន១០៥៨ ហិកតា រងប៉ះពាល់ចំនួន ៩៨៤ហិកតា បណ្តាលឱ្យខូចខាតចំនួន ៤៣៣ហិកតាស្មើនឹង ៥៥៨គ្រួសារ ។-ឃុំត្រពាំងឫស្សី បង្កបង្កើនផលបានចំនួន ៦១៣ហិកតា រងផលប៉ះពាល់ចំនួន ៣៩០ហិកតា បណ្តាលឱ្យខូចខាតចំនួន ៣៩០ហិកតា ស្មើនឹង ៥៨៧គ្រួសារ ។-ឃុំក្តីដូង បង្កបង្កើនផលបានចំនួន ១៤៨១ហិកតា រងផលប៉ះពាល់ចំនួន ១៣០ហិកតា បណ្តាលឱ្យខូចខាតចំនួន ១៣០ហិកតា ស្មើនឹង ៦៨គ្រួសារ ។ – ឃុំព្រៃគុយបង្កបង្កើន ផលបានចំនួន ១៩៧៩ហិកតា រងផលប៉ះពាល់ចំនួន ១៥១ហិកតា បណ្តាលឱ្យខូចខាតចំនួន ៩៥ហិកតា ស្មើនឹង ១៣៩គ្រួសារ ។
លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ
ខេត្តបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពឱ្យបានជាប់ជាប់ប្រចាំពីផលប៉ះពាល់និងខូចខាតដែលមានជាបន្តបន្ទាប់ទៀតនោះ ដើម្បីងាយស្រួល ដល់ខាងស្បៀងបម្រុងធ្វើការផ្តល់ជូនគ្រាប់ ពូជស្រូវសម្រាប់ធ្វើការស្តារឡើងក្រោយទឹកបានស្រកអស់។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោក ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានកោតសសើរដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះ
ស្រាយបញ្ហាបណ្តាលមកពីទឹកជំនន់ទឹកភ្លៀង។
លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកប ដោយប្រសិទ្ធភាពសំដៅកាត់ បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង